YouTube បានដាក់បច្ចេកវិទ្យា AI comment filtering ដែលមានសមត្ថភាពអាចបិទ comment ក្មេងៗបានដោយស្វ័យប្រវត្តិនៅលើវីដេអូ។
យ៉ាងតិចណាស់ក៏មាន 10លានcomment ដែរនៅលើវីដេអូឃ្លីបរបស់ YouTube ដែលត្រូវបានបិទមិនឱ្យឃើញកាលពីសប្តាហ៍មុន។ ការធ្វើបែបនេះ ព្រោះតែ YouTube ចង់ឱ្យកុមារទទួលបានចំណេះដឹងពីការមើលវីដេអូ មិនមែនជាការបញ្ចេញមតិមិនល្អ ពាក្យអសុរោះប៉ះពាល់ដល់ឥរិយាបថរបស់ពួកគេនោះទេ។
បច្ចេកវិទ្យា AI នឹងធ្វើការគណនាចាត់ចំណាត់ថ្នាក់យ៉ាងល្អិតល្អន់លើគណនីអ្នកចូល comment។ តែយ៉ាងណាក្ដី ចំណាត់ការនេះធ្វើឱ្យ YouTube កំពុងប៉ះពាល់ទៅដល់ហ្គេមដ៏ល្បីមួយគឺ Epic Game (Fornite,...) និងពាណិជ្ជកម្មដែលដាក់លើសេវាកម្មរបស់ខ្លួនដូចជាក្រុមហ៊ុន Disney និងក្រុមហ៊ុនដទៃទៀត៕