Skip to content

រឿង​«​ផ្កាយ​មារ​»​ ​ភាពយន្ដ​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក​ ​ត្រៀម​បញ្ចាំង​ក្នុង​ខែមីនា​ ​

ស្នាដៃ​ថ្មី​មួយទៀត​«​ផ្កាយ​មារ​»​ជា​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​ផលិតករ​និង​ក្រុមការងារ​ផ្នែក​ភាពយន្ត​នៅ​ស៊ី​ធី​អិន​យកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​សង្ឃឹម​មុតមាំ​ថា​ពិតជា​រឿង​ភាគ​បែប​រុ​រា​ណ​ទាក់ទាញ​នៅដើម​ខែមីនា​នេះ​។​ ​រឿង​«​ផ្កាយ​មារ​»​ត្រូវ​បាន​ផលិតករ​លើកឡើង​ថា​ ​ពិតជា​ល្អមើល​ក្រោយ​ការចូលរួម​ពី​តារា​មាន​ទេពកោសល្យ​ខ្ពស់​ឆ្អិនឆ្អៅ​លើ​របៀប​សម្តែង​។​

​វណ្ណកម្ម​ថ្មីនេះ​បាន​រៀបចំ​ធ្វើពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពីយប់មិញ​ក្នុង​បរិវេណ​រោងភាពយន្ត​លេ​ជេន​អេ​ដិន​បឹងកក់​រាជធានី​ភ្នំពេញ​។​ ​ក្រៅពី​ផលិតករ​អ្នកដឹកនាំ​រឿង​ ​គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​មួយចំនួន​ចូលរួម​សម្តែង​ការផលិត​ដូចជា​ ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​រ៉ូ​លីន​ ​តូ​តា​ ​ញ៉ែម​ ​សុ​គន្ឋ​ ​ប៉ែន​ ​សា​រ៉ាវ​ ​លោក​ ​ដា​ស៊ី​ធី​អិន​ ​លោ​ក​ជុន​ ​ណា​រ៉ា​ ​លោក​សាក់​សា​ឌី​ ​កញ្ញា​នី​ឡា​ ​លោក​ម៉ា​ដូ​ណា​ ​លោក​ឆា​លី​ ​កញ្ញា​កែវ​ ​ធីតា​ ​លោក​ស៊ូ​ ​រតនៈ​ ​លោក​សុខ​ ​ដែន​ ​ពិធីករ​សា​ហា​រ៉ា​។​

​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​បានឱ្យ​ដឹង​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​ផ្កាយ​មារ​»​និង​ចាក់​បញ្ចាំង​នា​ដើមខែ​មីនា​នេះ​ ​ដែល​តាម​អ្នកនាង​ដឹង​គឺ​ ​ត្រូវ​ក្រុមការងារ​ខំ​រៀបចំ​ទាំង​តួ​សម្តែង​ទាំង​បច្ចេកទេស​ព្រមទាំង​សាច់រឿង​ ​គឺ​ត្រូវ​មើលឃើញ​ថា​ព្យាយាម​ច្រើនណាស់​។​ ​អ្នកនាង​បន្ត​ថា​ ​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​សម្រេច​យក​ម៉ោង7យប់​ដល់9យប់​ចាក់​ផ្សាយ​កុន​ខ្មែរ​ ​អ្នកនាង​ចង់ឱ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់​ជួយ​គាំទ្រ​កុន​ភាគ​ខ្មែរ​កម្មវិធី​ខ្មែរយើង​ផលិត​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​។​ ​យើង​កំពុងតែ​ឃើញថា​ ​រលក​ក្រោយ​បាន​ព្យាយាម​កសាង​ភាពយន្ត​ខ្មែរ​ជាបន្តបន្ទាប់​ ​ដើម្បី​ទស្សនិកជន​ខុសឆ្គង​បែប​ណា​ ​ហើយ​ជួយ​កែតម្រូវ​ឱ្យ​កាន់តែ​រក​ឃើញ​នូវ​ភាព​វិជ្ជមាន​បន្ត​ទៀត​។​

​តាម​ការ​ឱ្យដឹង​ពី​ខាង​អ្នក​ផលិត​ក៏ដូចជា​អ្នកដឹកនាំ​រឿង​រឿង​«​ផ្កាយ​មារ​»​នេះ​បាន​សម្រិតសម្រាំង​ខ្លាំង​ឆាក​ទាំងអស់​សុទ្ឋ​តែ​សម្រិតសម្រាំង​ជាទីបំផុត​ដោយសារតែ​ជា​រឿង​បែប​បុរាណ​ឈុត​សម្លៀកបំពាក់​បែប​សម័យ​លង្វែក​។​ ​ជាពិសេស​មាន​រំលេច​ក្បាច់គុន​ភ្លេងបុរាណ​ចូលរួម​ដោយ​គ្រូ​ភ្លេង​ល្បី​ៗ​មាន​ជំនាញ​។​ ​រយៈពេល​តាំងពី​ក្រុង​ពលី​រឿង​នេះ​មាន​រយៈពេល24ខែ​គិតជា​រយៈពេល​ថ្ងៃ​ថត​ចំនួន168ថ្ងៃ​។​ ​រឿង​នេះ​កំណត់​ភាព​ច្បាស់លាស់​ដូចជា​រើស​តួ​សរសេរ​អត្ថបទ​គឺ​គិត​ច្រើនលើកច្រើនសា​រធ្វើ​យ៉ាងណា​ឱ្យ​សាច់រឿង​មាន​កំហុស​តិច​បំផុត​តា​មល​ទ្ឋ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​៕​



Leave a Reply

Your email address will not be published. Required fields are marked *