ខណៈដែលដំណឹងរៀបការកាន់តែខិតជិតដល់ តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែត្រូវបានគេកត់សម្គាល់ថាស្រស់ស្អាត និងមានភាពទាក់ទាញទ្វេរដងគ្រប់ពេលដែលនាងបង្ហាញខ្លួន។ ជាក់ស្ដែងនាងបានធ្វើឱ្យកញ្ជ្រោលយ៉ាងខ្លាំងនៅក្នុងកម្មវិធីបើកសម្ពោធដីចម្ការប្រភេទពុះជាហិកតារកាលពីថ្ងៃទី27 កុម្ភៈ ដោយកញ្ញាបកស្រាយបទចម្រៀងតែប៉ុន្មានបទ អមដោយក្បាច់រាំប៉ុណ្ណោះ តែអាចធ្វើឱ្យភ្ញៀវកត្តិយសផ្ដោតការចាប់អារម្មណ៍នឹងការបង្ហាញខ្លួនមិនធម្មតា។
អ្វីដែលគេកាន់តែកត់សម្គាល់ខ្លាំងជាងការបង្អួតរូបសម្រស់ និងភាពរស់រវើកនៃក្បាច់រាំទៀតនោះ គឺកញ្ញាបានប្រកាសគម្រោងគួរឱ្យចាប់អារម្មណ៍មួយរបស់គម្រោងឋានព្រះឥន្ទដែលបានប្រកាសឡើងនាយប់នោះ។ ឱក សុគន្ធកញ្ញា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា នាងមិនធ្លាប់បានឮគម្រោងពុះដីឡូតិ៍ណាដែលលក់ជាចម្ការមួយហិកតារៗ ហើយក្រុមហ៊ុនមានទាំងសេវាបង់រំលោះ និងសេវាថែទាំងដំណាំឱ្យរហូតដល់បានផល ហើយជាប្រភេទដីចម្ការដែលមានប្លង់កម្មសិទ្ធិបែបនេះនោះទេ ទើបកញ្ញាយល់ថា នាងខ្ញុំនឹងសិក្សាទិញចម្ការធុរ៉េនពីក្រុមហ៊ុននេះឱ្យបានមួយចំនួន អាស្រ័យទៅតាមការចង់បានជាក់ស្ដែង។
កញ្ញាបានបន្ដទៀតថាខ្លួនចង់បានដីចម្ការធុរ៉េបែបនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីខ្វះអ្នកមើលថែទាំដំណាំ និងមិនចង់ចំណាយថវិកាទាំងដុលតែម្ដង ទើបកញ្ញាចេះតែឃ្វាងៗរឿងទិញចម្ការនេះ។ កញ្ញាបញ្ជាក់ថាក្រោយពេលបានចូលរួមក្នុងពិធីប្រកាសលក់ចម្ការរបស់គម្រោង«ឋានព្រះឥន្ទជាតិធី»បានធ្វើឱ្យនាងចាប់អារម្មណ៍តែម្ដង ដោយក្នុងចំណោមប្រភេទចម្ការទាំងអស់គឺនាងពេញចិត្តគម្រោងចម្ការធុរ៉េន និងខេត្តកំពត។ នៅក្នុងពិធីនោះ នាងថាខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ ទើបនាងនៅកំដរពិធីតាំងពីព្រលប់រហូតដល់ចាប់រង្វាន់ធំហើយ ហើយថែមទាំងបកស្រាយបទចម្រៀងច្រើនបទ ធ្វើឱ្យពិធីទាំងមូលកញ្ជ្រោលខ្លាំង។
យ៉ាងណាមិញលោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានបញ្ជាក់ប្រាប់ឡារ៉ែនថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំទិញបានចម្ការអ្នកស្រីរហូតដល់រាប់ពាន់ហិកតារ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង ពោធិសាត់ជាដើម ហើយបានវិនិយោគដាំជាដំណាំផ្សេងអាស្រ័យទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថាបើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជាមានហានិភ័យ អ៊ីចឹងហើយទើបក្រុមហ៊ុនសម្រេចពុះដីចម្ការដែលខ្លួនទិញបានរហូតដល់រាប់ពាន់ហិកតារនោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហ៊ំ1ហិកតារៗ ហើយលក់បង់រំលោះ។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញរហូតដល់4ឆ្នាំ ឬ6ឆ្នាំ ដែលជារយៈពេលឱ្យបង់រំលោះនោះ ដើម្បីឱ្យចម្ការទាំងឡាយនៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ លោកថាគម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី14,000 រហូតដល់ជាង4ម៉ឺនក្នុងមួយហិកតារ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏នឹងពុះលកក់ចម្ការក្រូច និងចម្ការឬស្សី ជាហិកតារៗអោយបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ៕