មុននេះបន្តិចផលិតកម្មសាន់ដេ បានបញ្ចេញបទថ្មីរបស់នាយ ចឺម ជាផ្លូវការដែលមានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដែលអត្ថន័យនៃបទចម្រៀងមួយបទនេះចង់បង្ហាញពីជីវិតយុវជនក្រីក្រម្នាក់ ដែលខំស្រឡាញ់នារីកូនអ្នកមានម្នាក់ តែបែជាទទួលបាននូវពាក្យដៀលត្មេះគ្រប់បែបយ៉ាងពីសំណាក់ឪពុកម្ដាយគ្រួសារខាងស្រីទៅវិញ ។
បទចម្រៀងនាយចឹម ខាងលើនេះ ត្រូវបានចម្លងបទភ្លេងលំនាំបទ “នឹកភូមិភ្នំធំ” របស់ រាជនីសម្លេងមាសអ្នកស្រី រស់ សេរីសុទ្ធា ត្រូវបានអ្នកលេង និយមលេងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក យកមកត្រូលដោយសារ តែមិនបានយោងតាមបទភ្លេង ពីជំនាន់ដើម។
អ្នកលេងហ្វេសប៊ុក ហួសចិត្តបទចម្រៀងនាយចឹម នេះមិនបានដាក់យោង ហើយ ថែមទាំងដាក់ឈ្មោះ អ្នកនិពន្ធសម័យឥឡូវនេះ វិញទៀត៕