ប្រិយមិត្តពិតជាស្កាល់ច្បាស់លោក នាយក្រិន ជាតារាកំប្លែង ដែលមានមាឌតូចល្អិត ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនខ្មែរយើង។ តែអ្វីដែលធ្វើឱ្យតក់ស្លុតនោះគឺ គណនីហ្វេសប៊ុករបស់ នាយ ហុងដា បានបង្ហោះរូបភាពនាយក្រិនចូលមន្ទីពេទ្រដែលទំនងមើលទៅដូចជាមិនសូវស្រូលទេ ដោយនាយ ហុងដា បានសរសេរបញជាក់ថា «ចូលពេទ្យទៀតហើយនាយក្រិនខ្ញុំអ្ហើយ មួយខែនេះចូលចូល» ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហោះរូបដេកសម្រាកនៅគ្រែមន្ទីរពេទ្យមួយកន្លែង ធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលទៅសួរនាំអំពីអាការ និងស្ថានភាពរបស់នាយក្រិន យ៉ាងភ្លូកទឹកភ្លូកដី។ នាយហុងដា បានឆ្លើយប្រាប់អ្នកគាំទ្រថា «នាយក្រិន មានបញ្ហាបេះដូង និងក្រពះ ដោយមួយខែនេះនាយក្រិនចូលពេទ្យជាង10ដងទៅហើយ»។ គួរឱ្យអាណិតលោកណាស់ បើទោះបីជាមួយរយៈស្ងាត់មុខពីកញ្ចក់ទូរទស្សន៍ ក៏ប៉ុន្ដែលោកមានការងារសម្ដែងនៅតាមបណ្ដាខេត្តជាច្រើនកម្មវិធីថែមទៀត។
គួររំឭកផងដែរថា កាលពីអំឡុងខែ មករា កន្លងទៅ នាយក្រិន បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍រួមដំណើរជាមួយលោកពូ កុយ ដែលជាសំណាងល្អ មិនត្រូវរបួសធ្ងន់ធ្ងរនោះទេ តែគ្រូពេទ្យបានឱ្យលោកសម្រាក និងធ្វើការវាស់សម្ពាធឈាម និងចង្វាក់បេះដូង។ ដោយមើលឃើញលោក មានជំងឺប្រចាំកាយគួរឱ្យព្រួយបារម្ភ អ្នកគាំទ្រលោក បានត្រឹមតែជូនពរឱ្យលោកមានសុខភាពល្អ និងរឹងមាំតែប៉ុនណោះ៕