នៅរាត្រីថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2019 នេះ តារាចម្រៀងស្រី បាន មុន្នីល័ក្ខ បាន Live វីដេអូទាំងទឹកភ្នែក ទ្រហ៊ោយំ បណ្ដាលឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនាងបានទៅសម្ដែងក្នុងការប្រគំតន្ត្រីនៅច្រកព្រំដែនខ្មែរ-ថៃ បានឡែម ។
កញ្ញា បាន មុន្នីល័ក្ខ បានរៀបរាប់ទាំងស្រក់ទឹកភ្នែកថា ដោយសារតែខ្លួនបានដើរផ្សារជាមួយមិត្តភក្តិក្រោយពីប្រគំតន្រ្តីចប់ ហើយត្រូវបានចោរលូចកាបូបយកបាន ទូរសព្ទស៊េរីទំនើបម៉ាក់ Iphone Xs Max ដែលទើបតែទិញថ្មីៗ។ កញ្ញាបានឡាយវីដេអូទាំងខូចចិត្តជាខ្លាំង និងសោកស្ដាយចំពោះរបស់ដែលជាការខិតខំប្រឹងប្រែង ព្រោះថា ទូរសព្ទទើបតែទិញ ហើយក្នុងនោះដែលមានឯកសារការងារថែមទៀតផង។
តាមរយៈវីដេអូនេះ នាងក៏បានបញ្ជាក់នឹងអំពាវនាវដល់អ្នករើសបាន ឬបានឃើញទូរស័ព្ទនាង ឱ្យមេត្តាយកមកជូននាងវិញ ដោយនាងមានការលើកទឹកចិត្តជាថវិការបន្ដិចបន្តួចក្នុងចំនួន 300 ដុល្លារ ។ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖