ពិធីការិនីកញ្ញា ដាវណ្ណ ត្រូវបានមហាជនជាច្រើនកត់សម្គាល់ឃើញអំពីមានទេពកោសល្យខ្ពស់ក្នុងតំណែងជាអ្នកអត្ថាធិប្បាយព័ត៌មាន និងជាពិធីការិនី ។ ក្រៅពីអាជីពជាតារាសិល្បៈមួយរូបហើយ តារាស្រីរូបនេះ បានបន្ថែមមុខជំនួញលក់ប្រហុកតាមអនឡាញ និងមានក្ដីស្រម៉ៃធំមួយទៀត ចង់បង្កើតមុខជំនួញធំនៅក្នុងដៃ គឺចង់ក្លាយជាថៅកែភោជនីដ្ឋានមួយ ដូចគ្នានឹងមិត្តរបស់នាង។
ពិធីការិនីដាវណ្ណ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ខ្លួនមានមិត្តភ័ក្រ្តដែលមានបទពិសោធន៍ជោគជ័យក្នុងមុខជំនួញបើកភោជនីយដ្ឋានចិន ខណៈដែលថៅកែហាងរូបនេះ កាលពីប៉ុន្មានឆ្នាំមុន គឺគ្រាន់តែជាអ្នករត់តុម្នាក់ប៉ុណ្ណោះ។ កញ្ញាថា មិត្តសម្លាញ់របស់ខ្លួនរូបនេះ បានក្លាយជាថៅកែហាង«គាវ មី ឆ្នាំងភ្លើងសាច់អាំង» ពីរកន្លែងដោយមួយកន្លែងស្ថិតនៅលើផ្លូវព្រះមុន្នីវង្ស ម្ដុំពេទ្យចិន ទល់មុខក្រុមហ៊ុនហុងដា និងសាខាមួយទៀតស្ថិតនៅទល់មុខព្រលានយន្តហោះភ្នំពេញ ជិតក្លោងទ្វារវត្តសុភាឃួន ដោយសារនៅសាខាទី2នេះ គឺក្រៅពីមានលក់អាហារចិនតែជាប្រភេទរសជាតិបែបខ្មែរគ្រប់មុខ ក៏មានសេវាដឹកជញ្ជូនដល់កន្លែង និងបញ្ចុះតម្លៃ20ភាគរយ រហូតដល់បំណាច់ខែកុម្ភៈនោះផង។
ពីមុនកញ្ញាមិនមានចំណូលចិត្តបើកហាងអាហារចិននោះទេ ប៉ុន្តែក្រោយពេលឃើញអ្នកនាង ស្រីណេ ជាមិត្តភក្ដជោគជ័យលើកមុខជំនួញបែពនេះ ហើយក៏ទទួលបាននូវចំណេះដឹងច្រើនផង គឺធ្វើឱ្យកញ្ញាចាប់ផ្ដើមមានចំណូលចិត្ត។ កញ្ញាបន្តថាខ្លួនបានស្គាល់អ្នកនាងស្រីណេ តាំងពីអ្នកនាងនៅលីវ នៅជាអ្នករត់តុក្នុងហាងចិនមួយម្ល៉េះ ប៉ុន្តែក្រោយការរាប់អាន បងប្អូនរបស់ស្រីណេក៏បានប្រែក្លាយជាគូដណ្ដឹងនាងផង ទើបធ្វើឱ្យនាង និងអ្នកនាងស្រីណេ បានក្លាយជាបងប្អូនសាច់ឆ្ងាយនឹងគ្នាថែមមួយកម្រិតទៀត ដែលកាន់តែធ្វើឱ្យនាងមានទំនាក់ទំនងស្និទ្ធគ្នាឡើង ក្រោយពីនាងក៏ចេះតែចេញចូលហាងដើម្បីក្រេបយកចំណេះដឹងក្នុងអាជីវកម្មនោះផង។
ពិធីការិនីរូបនេះ បញ្ជាក់ថាហេតុផលដែលអ្នកនាងស្រីណេ ទទួលបានជោគជ័យក្នុងអាជីវកម្មអាហារចិន ក៏ដោយសារតែអ្នកនាងស្រីណេ ហ៊ានបោះទុនជួលទីតាំងល្អដើម្បីបើកហាង និងក៏ដោយសារតែនាង និងស្វាមីសុទ្ធតែមានជំនាញផ្នែកចុងភៅខ្លួនឯង និងគ្រប់គ្រងបុគ្គលដោយខ្លួនឯងប៉ុណ្ណោះ ចំណុចនេះហើយដែលធ្វើឱ្យនាងស្ទាក់ស្ទើរ បើទោះជាដល់ពេលមួយមានដើមទុនគ្រប់គ្រាន់៕