មួយរយៈចុងក្រោយនេះតារាចម្រៀងស្រី The Voice Cambodia កញ្ញា បាន មុន្នីល័ក្ខ ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបទមរតកដើមយកមកបកស្រាយឡើងវិញ។ ស្របពេលដែលប្រជាប្រិយភាពឡើងខ្ពស់ត្រដែត នាងត្រូវបានមហាជនជាច្រើនសង្ស័យថា បានបញ្ចប់កុងត្រាជាមួហង្សមាសហើយ ទើបបានជាមិនសូវមានបទចម្រៀងចេញមកជាហូរហែរដូចតារាហង្សមាសដទៃទៀត។
ក៏ដូចគ្នានេះ ការសង្ស័យបញ្ចប់កិច្ចសន្សាការងារមិនទាន់បានបញ្ជាក់ផង ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញនាង បង្ហោះរូប និងសកម្មភាពបង្ហើបសំនៀងរួមតារាប្រុសច្រមុះស្អាតគឺលោក ខាន់ ជេមស៍ គ្រាកំពុងថតសំឡេងនិងបានរៀបរាប់ភ្ជាប់ខ្លីថា «ត្រៀមៗបងប្អូនអ៊ំពូមីងរាំវង់ប្រពៃណីជាតិខ្មែរឆាប់ៗនេះ ពីខ្ញុំបាទ ខាន់ ជេមស៍ និង កញ្ញា បាន មុន្នីល័ក្ខ»។ ជាក់ស្ដែងនោះប្រិយមិត្តជាច្រើនមានការសង្ស័យថាប្រហែលជាតារាចម្រៀងរូបស្រស់នេះ ស្ពាយបង្វេចចូលសាន់ដេហើយ។
បើទោះជាមានការសង្ស័យដូច្នោះពិតមែន តែធាតុពិតនៅមិនទាន់ប្រាកដមួយរយភាគរយនោះដែរ ខណះដែលតារាទាំងពីរដួងនោះបានបញ្ចាញសំនៀងរួមគ្នាជាចម្រៀង ខូវើ នៅលើបណ្ដាញសង្គមយូធូប ដូចកន្លងមកដែលធ្លាប់អ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំងថែមទាំងនិយាយថា « បើបងទាំងពីរចូលសាន់ដេរួមគ្នាមែន ប្រាកដជាផ្ទុះខ្លាំងហើយ»។ ប្រិយមិត្តយល់យ៉ាងណាដែរ?