អ្នកដឹងទេថា រោមចិញ្ចើមក្រាស់ ក៏ជាផ្នែកមួយនៃភាពទាក់ទាញដល់សម្រស់របស់អ្នកដែរ ហើយវាក៏ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ព្រោះថា រោមចិញ្ចើមក្រាស់ជួយធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។ មិនថាបុរស ឬនារីនោះទេ អ្វីដែលអ្នកត្រូវធ្វើជាទម្លាប់នោះគឺ អ្នកត្រូវផ្តល់សំណើមដល់គល់រោម។ អ្នកខ្លះមានរោមចិញ្ចើមស្ដើង ខ្លះទៀតមានរោមចិញ្ចើមតិចពេក ឬក៏ពុំមានទម្រង់ស្អាត ប៉ុន្ដែអ្នកអស់បារម្ភតទៅទៀតហើយ ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗ ដែលយើងខ្ញុំនឹងជម្រាបជូនដូចខាងក្រោមនេះ៖
1. កុំដករោមចិញ្ចើមនៅពេលដែលអ្នកធ្វើការដករោមចិញ្ចើម គឺជាទង្វើរមួយដែលខុស ព្រោះវាធ្វើឱ្យប៉ះពាល់ដល់គល់រោម ជាហេតុធ្វើឱ្យរោមថ្មីមានការពិបាកនៅក្នុងការដុះចេញមកវិញ។ ហេតុនេះអ្នកគួរតែកុំដករោមចិញ្ចើម ព្រោះថារោមចិញ្ចើមរបស់អ្នកគឺមានការលូតលាស់ជារៀងរាល់ខែ។
2. រក្សាសំណើមនៅរោមចិញ្ចើមរោមចិញ្ចើមរបស់អ្នកត្រូវការឱ្យមានសំណើម ដែលវាកាន់តែជួយឱ្យរោមចិញ្ចើមរបស់អ្នកកាន់តែលូតលាស់វែង ដោយអ្នកគ្រាន់តែយកប្រេងមកលាបនៅលើរោមចិញ្ចើមរបស់អ្នកស្រាលៗទុកចោលមួយសន្ទុះចាំអ្នកលាងវាចេញ។
3. ម៉ាស្សាមុនពេលចូលគេងអ្នកអាចធ្វើការម៉ាស្សារោមចិញ្ចើមរបស់អ្នកជាមួយនឹងប្រេងអូលីវ ឬក៏ប្រេងដូង ដែលវាកាន់តែជួយឱ្យរោមចិញ្ចើមរបស់អ្នកលូតលាស់វែង មានសំណើមតាមបែបធម្មជាតិ។
4. ស៊ុតពណ៌សដោយសារតែស៊ុតពណ៌សមានប្រូតេអុីនម្យ៉ាង ដែលជួយក្នុងការជំរុញកំណើននៃការលូតលាស់របស់រោមចិញ្ចើម និងចិញ្ចឹមគល់រោម។ ហេតុនេះអ្នកត្រូវយកស៊ុតពណ៌សមកលាបនៅលើរោមចិញ្ចើមស្រាលៗទុកចោល20នាទី ចាំអ្នកសម្អាតវាចេញ ហើយធ្វើបែបនេះក្នុងមួយសប្ដាហ៍ម្ដង នោះអ្នកនឹងទទួលបានលទ្ធផលជាមិនខាន។
5. ប្រទាលកន្ទុយក្រពើ ជាតិរំអិលរបស់ប្រទាលកន្ទុយក្រពើនេះ ជួយឱ្យរោមចិញ្ចើមដុះបានយ៉ាងឆាប់រហ័ស ហើយថែមទាំងផ្តល់ពន្លឺដល់រោមចិញ្ចើមទៀតផង ដោយអ្នកគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើ ឬជាតិរំអិលពីប្រទាលកន្ទុយក្រពើស្រស់ទៅលាបនៅលើរោមចិញ្ចើមរបស់អ្នកជាប្រចាំជាការស្រេច។
6. ទឹកខ្ទឹមបារាំង ទឹកខ្ទឹមបារាំង សម្បូរទៅដោយជាតិស្ពាន់ធ័រ ដែលជាកត្តាជួយសម្រួលដល់ចរន្តឈាមរបស់អ្នក នៅត្រង់តំបន់ដែលអ្នកចង់ឱ្យរោមដុះលឿន ហើយទឹកខ្ទឹមបារាំងនេះ ជួយថែរក្សាថង់រោមរបស់អ្នកផងដែរ។ សូមលាបទឹកខ្ទឹមបារាំងនៅលើរោមចិញ្ចើមរបស់អ្នក ទុកចោល 5នាទី ទុកវាឱ្យស្ងួតសឹមលាងសម្អាតចេញ ជាមួយទឹកស្អាតជាការស្រេច។ សូមអនុវត្តជាប្រចាំទើបមានប្រសិទ្ធភាពកាន់តែខ្លាំង៕