Skip to content

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រើ​អំពូលភ្លើង​វៃឆ្លាត​ ​LED​ ​សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​ទីក្រុង​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ដាក់​ឱ្យ​ដំណើរការ​និង​ការថែទាំ​សេវា​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ក្នុង​រាជធានី​ភ្នំពេញ​ ​(​Smart​ ​lighting​ ​System​)​ ​រវាង​ក្រុមហ៊ុន​ ​Minebea​ ​Cambodia​ ​និង​ក្រុមហ៊ុន​ ​PPDE​ ​&​ ​C​ ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ ​PPDE​ ​&​ ​C​ ​ជា​អ្នក​រៀបចំ​កែ​លម្អ​ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​ប្រើ​អំពូលភ្លើង​វៃឆ្លាត​តាម​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ ​សន្សំសំចៃ​ភ្លើង​ដែល​អំពូលភ្លើង​វៃឆ្លាត​នេះ​ផលិត​ដោយក្រុម​ហ៊ុន​ ​Minebea​ ​Cambodia​ ​របស់​ប្រទេស​ជប៉ុន​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃពុធ​ ​ទី20​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​យូ​ស៊ី​ហ៊ី​សា​ ​កៃ​ណឺ​ម៉ា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Minebea​ ​Mitsumi​ ​ជប៉ុន​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​មានប្រសាសន៍​ដោយ​បាន​ចាត់ទុក​ក្រុមហ៊ុន​ ​Minebea​ ​ដែល​បាន​ផលិត​គ្រឿងបរិក្ខារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ថា​ ​ជា​រោងចក្រ​ដែល​មាន​បរិយាកាស​ការងារ​ល្អ​ ​ពុំ​ដែល​កើតមាន​បញ្ហា​រវាង​ថៅកែ​ ​និង​កម្មករ​-​កម្មការិនី​ឡើយ​។​ ​ឯកឧត្ដម​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ ​Minebea​ ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ ​និង​ជ្រើសរើស​យក​រាជធានី​ភ្នំពេញ​ ​ធ្វើជា​ទីតាំង​វិនិយោគ​ដោយ​មើលឃើញ​ពីក​ត្តា​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​ ​Minebea​ ​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​បន្ត​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​ធ្វើការ​គាំទ្រ​ជានិច្ច​ចំពោះ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ ​ស្រប​ពេល​ដែល​កម្ពុជា​មាន​សក្ដានុពល​ច្រើន​សម្រាប់​ធ្វើការ​វិនិយោគ​ ​និង​ស្របតាម​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​របស់​ជប៉ុន​។​

​លោក​ ​យូ​ស៊ី​ហ៊ី​សា​ ​កៃ​ណឺ​ម៉ា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Minebea​ ​ជប៉ុន​ ​បាន​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជានិច្ចកាល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​របស់​លោក​។​ ​អំពូលភ្លើង​ឆ្លាតវៃ​ប្រភេទ​ ​LED​ ​ដែល​ក្រុមហ៊ុន​ ​Minebea​ ​នឹង​ផ្គត់ផ្គង់​សម្រាប់​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺជា​អំពូលភ្លើង​ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​រហូតដល់​ ​80​%​ ​បើ​ប្រៀបធៀប​នឹង​អំពូលភ្លើង​ធម្មតា​ ​និង​អាច​ដំឡើង​ ​ឬ​បន្ថយ​ពន្លឺ​តាមរយៈ​ទូរបញ្ជា​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរណ៍​តាម​ដងផ្លូវ​។​

​អំពូលភ្លើង​ឆ្លាតវៃ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រើប្រាស់​សាកល្បង​រួចហើយ​ ​នៅ​តាម​វិថី​សំ​ខាន់​ៗ​ចំនួន​ ​3គឺ​៖​ ​មហាវិថី​ព្រះ​នរោត្តម​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​និង​មហាវិថី​សម្តេច​តេជោ​ហ៊ុន​សែន​ ​ជា​អំពូលភ្លើង​ដែល​ធានា​បាន​នូវ​សោភណភាព​ ​និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយទៀត​របស់​រាជធានី​ភ្នំពេញ​ក្នុង​ការគ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ដូច​បណ្តា​ទីក្រុង​នានា​នៅក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​អំពូលភ្លើង​បំភ្លឺ​ផ្លូវ​វៃឆ្លាត​នេះ​ ​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះទេ​ ​គឺ​ជួយ​ដល់​ផ្នែក​សន្តិសុខ​នៅពេល​រាត្រី​ ​និង​ធានា​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​ ​ព្រមទាំង​កាត់បន្ថយ​នូវ​ការ​ចំណាយ​ថវិកា​ច្រើន​ទៀតផង​៕​

Leave a Reply

Your email address will not be published. Required fields are marked *