នៅពេលថ្មីៗនេះ ស្រាប់តែភ្ញាក់ផ្អើលខ្លាំងបំផុត ដោយគេបានមើលឃើញមិត្តរួមការងាររបស់តារាស្រីរូបនេះអបអរសាទរនិងសប្បាយរីករាយក្រោយឃើញធៀបការរបស់តារាសម្ដែងស្រី កុល ដាវី និងលោក សុខ រក្សា។ បើតាមគណនីហ្វេសប៊ុកអ្នកនាង កុល ដាវី ក៏បានឃើញបង្ហោះប្រាប់ពីដំណឹងល្អនេះឱ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដល់កំណត់ថ្ងៃចូលរោងជ័យហើយ ដែលអាពាហ៍ពិពាហ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី08 ខែមីនា គឺខែក្រោយនេះហើយ ។
នេះក៏ជាដំណឹងដ៏ល្អសម្រាប់ហ្វេនៗរបស់នាង ក៏ដូចជាកាដូសម្រាប់ពួកគាត់ផងដែរ។ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រីប្រុសខាងលើនេះ ត្រូវបានអ្នកសិល្បៈទម្លាយឱ្យដឹងថា គ្រោងនឹងអញ្ជើញភ្ញៀវចំនួន50តុដើម្បីចូលរួម។ ហើយអ្នកទាំងពីរក៏បានបង្ហើបថា ការសម្រេចរៀបចំនៅថ្ងៃទី ៨ មីនា នោះដោយសារគិតថា រៀបចំថ្ងៃឈប់សម្រាកគឺថ្ងៃបុណ្យអន្តរជាតិ ហើយចំនួនភ្ញៀវវិញ យើងសម្រេចរៀបចំទទួលភ្ញៀវត្រឹមចំនួនជាង50 តុ តែប៉ុណ្ណោះដោយភ្ញៀវអ្នកសិល្បៈមានចំនួនប្រមាណ25តុ និងភ្ញៀវអ្នកក្រៅសិល្បៈក៏មានចំនួនជាង25តុ ដែរខណៈកន្លែងទទួលភ្ញៀវធ្វើនៅអគារ C កោះពេជ្រ៕