ក្រុម Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Manchester United នៅថ្ងៃអាទិត្យនេះ ដោយត្រូវជួបនឹងការប្រកួតដ៏ស្វិតស្វាញបំផុតនៃក្របខ័ណ្ឌ Premier League របស់ពួកគេ ខណៈដែលក្រុម Tottenham សម្លឹងរកការវិលទៅកាន់ការប្រជែងដណ្តើមពានវិញ។
ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford គឺជាការប្រកួតនៅក្នុងដៃរបស់ក្រុមលោក Jurgen Klopp ខណៈដែលពួកគេសម្លឹងរកការបើកការនាំមុខ 3ពិន្ទុលើក្រុម Manchester City ដែលនឹងត្រូវប្រកួតជាមួយនឹងក្រុម Chelsea ក្នុងពាន League Cup វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃដដែលនោះដែរ។
Liverpool បានផ្តួលក្រុម Man United ក្នុងលទ្ធផល 3-1 នាកីឡដ្ឋាន Anfield ក្នុងការប្រកួតចុងក្រោយរបស់លោក Jose Mourinho កាលពីខែធ្នូ ប៉ុន្តែពួកគេត្រូវបានកែសម្រួលក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer និងវិលទៅកាន់ចំណាត់ថ្នាក់កំពូលទាំង4 វិញ។
Liverpool ដឹងថា ការដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន Old Trafford ដែលជាកន្លែងពួកគេដណ្តើមបានជ័យជម្នះត្រឹមតែ 2លើកគត់ នឹងក្លាយជាសមិទ្ធផលដ៏ធំមួយ ខណៈដែលពួកគេសម្លឹងរកការឈ្នះពានកំពូលអង់គ្លេស ជាលើកទី1 របស់ពួកគេ ចាប់តាំងពីឆ្នាំ1990។
ក្រុមរបស់លោក Klopp កំពុងនាំមុខ 14ពិន្ទុដាច់លើក្រុម Man United ប៉ុន្តែពួកគេនឹងត្រូវជួបក្រុមផ្សេងគ្នាដាច់ស្រឡះនឹងក្រុមមួយដែលពួកគេបានផ្តួលកាលពីខែធ្នូ តាមរយៈគ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករ Sadio Mane និង XherdanShaqiri។
ខ្សែបម្រើ GeorginioWijnaldum របស់ Liverpool បានឱ្យដឹងថា៖ «ចាប់តាំងពីអ្នកចាត់ការទូទៅថ្មី បានមកដឹកនាំក្រុម វាបង្កើតបានលំហូរថ្មីមួយ ពួកគេបានលេងក្នុងការប្រកួតយ៉ាងល្អ និងបានឈ្នះការប្រកួតនេះ ហើយពួកគេកំពុងតែបង្កើតការជឿជាក់ក្នុងក្រុម»៕