ថ្មីៗនេះមានការកត់សម្គាល់ឃើញថា តារាសម្ដែងស្រី ម៉ីម៉ី គឺក្រោយល្បីមកសាច់ឈាមវិញស្រស់ថ្លាស្អាតគឺឱ្យចង់ប៉ះ ហើយការចាប់ដៃគូសម្តែងជាមួយលោក អេន ឌី ពិតជាមានរសជាតិថ្មី ដោយគេមិននឹកថា លោក អេន ឌី សម្រេចជ្រើសរើសនាងថតបាននោះទេ។
ប្រុសៗជាច្រើនច្រណែនលោក អេន ឌី មិនស្ទើរទេ ព្រោះលោកមានសំណាងខ្ពស់ជាងគេក្នុងចំណោមតួប្រុសៗ អេន ឌី ម្នាក់គត់ ដែលមានកាលីបថតជិតកាយតារាស្រីស្អាតៗល្បីឈ្មោះក្នុងស្ទីលប្លែកហើយសិចស៊ីរោលរាលក៏មាន។ លោក អេន ឌី បានចូលទៅចែចូវបានធ្វើឱ្យស្រីស្អាតម៉ីម៉ី យល់ព្រមថតចម្រៀងជាមួយដែលមានចំណងជើងថា “ខំលួចស្រឡាញ់អូន” និងបទ”ចិត្តនៅតែគិតប្រាថ្នា” ដែលទើបចេញវីដេអូ MV នៅពេលថ្មីនេះ។
បើទោះបីជាតារាចម្រៀង អេន ឌី បានថតកៀកកើយសិចស៊ីរោលរាលជាមួយតារាស្រីស្អាតច្រើននាក់មកហើយក្ដី រហូតមកទល់សព្វថ្ងៃនេះ លោកនៅមិនទាន់រកគូគាប់ដាក់ជាគូអនាគតពិតនៅឡើយទេ ដោយមិនដឹងថា លោកសម្រេចចិត្តបិទបេះដូងនៅលីវឆ្នាំណានៅឡើយទេ៕