ធៀបនឹង៣ឆ្នាំចុងក្រោយ លោក រតន: វិសិដ្ឋ ត្រូវគេឃើញឈានឡើងគួរឱ្យយកត់សម្គាល់ស្ទើរដូចពេលឡើងកូដតែម្ដងនៅក្នុងសិល្ប:។
ក្រៅពីមានកម្មវិធីចេញច្រៀងស្ទើររកពេលសម្រាកមិនបាន ក្នុងក្រុមលោក យ៉ែម សំអូន និងការងារច្រៀងឯកជន លោកក៏ទើបតែបានតំណែង ជាពិធីករក្នុងកម្មវិធី”រាត្រីពណ៍ស្វាយ” របស់ទូរទស្សន៍បាយ័ន និងបានតំណែងជាពិធីករក្នុងការប្រគំតន្ត្រីខេត្តក្រុងរាប់មិនអស់ ខណ:ដែលការងារថតបង្ហាញម៉ូដ សម្ដែង និងដើរម៉ូដ ក៏ក្រសោបបានសុទ្ធតែកម្មវិធីធំៗ ខុសគ្នាដាច់ឆ្ងាយពីមួយរយ:មុន ដែលលោកត្រូវគេសម្គាល់ថា ស្ងប់ស្ងាត់ទីផ្សារជាងមុននោះ។
លោកត្រូវមហាជនលាន់មាត់ថា មានសម្រស់ដងខ្លួន និងផ្ទៃមុខទាក់ទាញជាងមុន បន្ទាប់ពីលោកសកម្មនឹងការហាត់ប្រាណ ហើយការប្រើប្រាស់ផលិតផលថែរក្សារូបសម្រស់ ក៏ជួយឱ្យលោកកាន់តែក្មេង។ លោករតន: វិសិដ្ឋ កាន់តែសង្ហារទាក់ភ្នែក ដោយម៉ូដសក់ពុះចំហៀង និងស្ទីលវ៉ែនតាចុងក្រោយរបស់លោក គឺធ្វើលោកក្មេងជាងមុខចង់10ឆ្នាំ ហើយមុខមាត់របស់លោក ក៏កាន់តែដូចតារាកូនកាត់កូរ៉េខ្លាំងទៅៗ។
លោក រតន: វិសិដ្ឋ បានអះអាងថា នៅក្នុងឆ្នាំនេះ លោកមានរាសីជាងមុន ជាពិសេសការងារធំៗរត់ចូលដូចព្យុះ។ លោកអះអាងនៅក្នុងឆ្នាំនេះជួបរឿងល្អច្រើន ទើបលោកយល់ថា មានតែធ្វើការខួបឱ្យសប្បាយៗជាមួយមិត្តសិល្បករ និងក្រុមគ្រួសារ ដែលជួយឲ្យលោកមានរាសីត្រដែត ហើយបន្តជួបរឿងសប្បាយចិត្តច្រើនទៅទៀត៕