រាជនីសំឡេងទឹកឃ្មុំ អ្នកនាង មាស សុខសោភា កន្លងទៅបានទម្លាយវីដេអូថតចម្រៀងក្រៅឆាកប្រភេទបទកន្ត្រឹម គ្រាន់តែបង្ហោះភ្លាម ទទួលបានការគាំទ្រភ្លែតតែម្ដង។ ហើយប៉ុន្មានម៉ោងមុននេះ ខាងផលិតកម្ម Town បានបញ្ចេញនូវបទ ចម្រៀងថ្មីសម្រាប់ចូលឆ្នាំខ្មែរពីរោះរណ្ដំណាស់ដែលមានចំណងជើងថា «ប៉ក់!កន្ទ្រឹមអើយ » ដែលជាការបកស្រាយដោយអ្នកនាង មាស សុខសោភា ស្ដាប់ហើយពិតជានឹកចូលឆ្នាំខ្មែរជាពិសេសបែបអត្តន័យបង្ហាញកូនខ្មែរឱ្យដឹងពីបទកន្ត្រឹមផងដែរ។
ច្រៀងពិរោះហើយ មិនតែប៉ុនណោះ អ្នកនាង ជាតារាចម្រៀងស្រីដែលទទួលបានការស្រលាញ់រាប់អាន ពីសំណាក់មហាជនទូទៅ ព្រោះតែអ្នកនាង មានអត្តចរិកសុភាព រស់រាយ រាក់ទាក់ និងធ្លាប់ចូលរួមធ្វើការងារសង្គមជាច្រើនផងដែរ។ ចង់ដឹងថាពិរោះខ្លាំងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ៖