ខណៈដែលតារាចម្រៀងភាគច្រើនបញ្ចេញបទចង្វាក់បែកស្លុយៗ និងខ្លះមានទាំងបទចង្វាក់រាំវង់ដើម្បីទាក់ទាញក្នុងឱកាសចូលឆ្នាំ តារាសម្ដែងដែលបានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀ លោក ឆឹម សក្កដា បែរជាបញ្ចេញបទនិពន្ធថ្មីចង្វាក់ឡាំលាវខុសគេ ដោយមានអត្ថន័យស្នេហាមនោសញ្ចេតនារួមផ្សំមុននេះទៅវិញ ដោយលោករំពឹងថានឹងទទួលបានការគាំទ្រ។ បទថ្មីនេះមានចំណង «ក្ដីស្រឡាញ់» ទទួលបានការចាប់អារម្មណ៍មិនអន់ទេ ព្រោះថា បទម្រៀងរបស់លោក បើទោះជាចាក់ចំបរិបទដែលអ្នកគាំទ្រភាគច្រើនមានទំនោរទៅលើបទបែបបែកស្លុយបែបសប្បាយៗ តែគ្រាន់តែបានឮភ្លេងបទនេះហើយ ក៏ទប់ជើងមិនជាប់ដូចគ្នា។
បទចម្រៀងដែលបានចេញបង្ហោះក្ដៅៗមួយនេះ ម្ចាស់បទលោក ឆឹម សក្កដា បញ្ជាក់ជាបទដែលលោកប្រឹងប្រែងផលិតដោយការតាំងចិត្ត ដោយសូម្បីតែអត្ថន័យក៏បង្កប់នូវក្ដីស្រឡាញ់ដែលមនុស្សភាគច្រើនសុទ្ធតែត្រូវការនៅក្នុងជីវិតស្នេហា និងក្នុងការរស់នៅផងដែរ។
លោកថាបទចម្រៀងមួយបទនេះ លោកសម្រេចចិត្តដាក់បង្ហោះនៅមុនចូលឆ្នាំ ដើម្បីឱ្យអ្នកគាំទ្របានប្លែកអារម្មណ៍ និងបានរាំលេងក្នុងចង្វាក់ឡាំលាវ ក្នុងពេលដែលតារាចម្រៀងភាគច្រើនក៏ចេញបទបែបរាំៗសប្បាយៗផង បើទោះជាចង្វាក់របស់លោកមិនសូវត្រូវបានយុវវ័យពេញនិយមដូចចង្វាក់បែកស្លុយដែលនៅតែពេញនិយម។ ម្យ៉ាងមកពីក្នុងសង្គមហ្វេសប៊ុកក្នុងរយៈពេលនេះ ពោរពេញដោយរឿងមិនល្អបណ្ដាក់គ្នាផង ទើបលោកសម្រេចចិត្តបញ្ចេញបទ«ក្ដីស្រឡាញ់» ដើម្បីបង្វែរការបែកបាក់ និងការជ្រួលច្របល់នៅលើហ្វេសប៊ុកព្រោះតែគំនិតខ្វែងគ្នា អោយងាកមកស្ដាប់បទចម្រៀង«ក្ដីស្រឡាញ់»ដែលបង្ហាញទឹកចិត្ត និងភាពស្មោះត្រង់របស់បុរសម្នាក់ទៅវិញ។
សូមទស្សនាចម្រៀងខាងក្រោម៖