ក្នុងចំណោមបេក្ខជនដែលបានចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍បុរសឯក Mister And Miss Asian 2019 គេចាត់ទុកថា បេក្ខភាព ឡៅ បញ្ញា មានកាយសម្បទា និងភាពរឹងមាំទាក់ទាញជាងបេក្ខជនមុនៗ ខណៈដែលលោកគឺក្រៅពីស្អាតសង្ហារ ក៏ជាអ្នកសម្ដែងល្បុក្កតោ និងការសម្ដែងពីអាណាចក្រខ្មែរនៅសៀមរាបដ៏ទាក់ទាញ។
អ៊ីចឹងហើយទើបលោកស័ក្ដសមនឹងការគ្រងឈុតតំណាងជាតិ ក្នុងសម័យអង្គរ ខណៈដែលឈុតដែលលោកបានគ្រងក៏ត្រូវបានគេអះអាងថាកែច្នៃអោយត្រូវទម្រង់អស់ប្រាក់មិនតិចពាន់ដុល្លារ។ ថ្វីដ្បិតថា មិនទាន់បានជាប់ពានអ្វីនៅឡើយ ប៉ុន្តែលោកបានជាប់ Best Talent ក្នុងចំណោម3នាក់ ដែលធ្វើអោយលោកកាន់តែទាក់ទាញក្នុងក្រសែភ្នែកអន្តរជាតិដែលរួមរួមក្នុងព្រឹត្តិការណ៍ជាមួយគ្នា។
បេក្ខភាពរូបនេះ ត្រូវបានគេសរសើរខុសពីបេក្ខភាពតំណាងកម្ពុជាក្នុងការប្រលងបុរសឯកមុនៗ ជាពិសេសនៅពេលលោកគ្រងឈុតតំណាងជាតិ ហើយមានដំណើរ និងកាយសម្បទាពេញតួជាក្ស័ត្រ។ យោងតាមការទម្លាយ លោក ឡៅ បញ្ញា ត្រូវបានបញ្ជូនឱ្យចេញប្រកួតតំណាងកម្ពុជាដោយក្រុមហ៊ុនមួយ ដែលជួយរចនាឈុតតំណាងជាតិដែលលោកស្លៀកយកទៅបង្អួត និងត្រូវគេកត់សម្គាល់ថាឥតខ្ចោះត្រូវតាមទម្រង់វប្បធម៌ និងសម័យកាល។
សូមជម្រាបដែរថា បេក្ខជន ឡៅ បញ្ញា ដែលគេស្គាល់ថាជាអ្នកសម្ដែងល្បុក្កតោ និងឈុតអច្ឆរិយអង្គរនៅសៀមរាប បានថ្លែងទទូចនៅលើហ្វេសប៊ុកដើម្បីអោយមានការបោះឆ្នោតជួយលោក ក្នុងនាមជាតំណាងកម្ពុជា។ លោកត្រូវគេឃើញបង្ហោះសារទទូចហើយទទូចទៀត ដើម្បីឱ្យមានការយកចិត្តទុកដាក់ដល់ខ្លួន ខណៈពេលដែលក្នុងចំណោមបេក្ខជនទាំងអស់ដែលកម្មវិធីតម្រូវឱ្យបោះឆ្នោតដើម្បីឈ្នះពានប្រជាប្រិយភា៕