ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី ហៅ នាយក្តី បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញលោកធ្លាប់ត្រូវបានគេសង្ស័យថា មានស្នេហាជាមួយ នាយចឺម ដែលស្រឡាញ់ភេទដូចគ្នា បានបង្ហាញខ្លួនជាមួយនឹងឈុតប្រពៃណីខ្មែរ កូនកម្លោះ ឈរថតញញឹមយ៉ាងប្រឹមប្រីយ ក្នុងពិធីភ្ជាប់ពាក្យ ជាមួយនឹងកញ្ញា សុវណ្ណ រ៉ាផា ដែលត្រូវបានគេស្គាល់ថា គឺជាតារាអ្នកសិល្បៈដូចគ្នា។
ពិធីភ្ជាប់ពាក្យរវាងតារាសម្ដែងលោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្ម BKS និងតារាសម្ដែងកញ្ញា សុវណ្ណ រ៉ាផា ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមវត្តមានចាស់ទុំទាំងសងខាង និងតារាសិល្បៈដែលមានទំនាក់ទំនងជិតស្និទ្ធិ។ ពិធីនេះមិនត្រូវបានធ្វើឡើងក្រោមវត្តមានអ្នកសារព័ត៌មានកុះករនោះទេ ប៉ុន្តែត្រូវបានបើកចំហរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទិដ្ឋភាពភ្ជាប់ពាក្យរបស់តារាទាំងពីរត្រូវបានបង្ហោះឡើងភ្លាមៗ។ ដំណឹងមង្គលរបស់អ្នកទាំងពីរបានធ្វើឱ្យម្នាក់ៗអបអរសាទរយ៉ាងខ្លាំង ប៉ុន្តែក៏ធ្វើឱ្យគេងឿងឆ្ងល់ផងដែរ ដោយសារតែនាយក្ដី ក្រោយពេលស្អិតរមួតជាមួយគូដណ្ដឹង គេកត់សម្គាល់ថាទំនាក់ទំនងជាមួយនាយចឺម មិនសូវស្អិតដូចមុន។
យ៉ាងណាមិញ លោកឈុន សុវណ្ណភក្ដី បានអះអាងថាហេតុផលដែលនាំឱ្យពួកលោកមិនសូវបានទៅណាមកណាជាមួយគ្នា គឺដោយសារតែហេតុផលរវល់រៀងខ្លួន ស្របគ្នាដែលលោកក៏មានគូស្នេហ៍ហើយចង់ចំណាយពេលឱ្យបានច្រើនជាមួយសុវណ្ណ រ៉ាផាប៉ុណ្ណោះ៕