បើតាមដឹងតារាសម្ដែង និងម៉ូដែលស្រីរាងស្ល៊ីមកញ្ញា ទឹម រដ្ឋា មានចំណងស្នេហ៍ដ៏ផ្អែមល្ហែមនឹងបុរសជាតិអាមេរិកជាអ្នកជំនួញអចលនទ្រព្យល្បីមួយរូបនៅស្រុកខ្មែរដែលបង្កាត់ភ្លើងស្នេហ៍ប្រមាណ3 ឆ្នាំមកហើយ។ ស្រាប់តែថ្មីៗនេះធ្លាប់ដំណឹងថា គូស្នេហ៍បានទិញវីឡាថ្មីប្រណីតមួយកន្លែងតម្លៃជាង20ម៉ឺនដុល្លារ ដើម្បីរឹតចំណងស្នេហ៍ឱ្យរឺងមាំ។
កញ្ញា ទឹម រដ្ឋា តារាស្រីដែលហ៊ានសម្រេចចិត្តរួមរស់នៅក្រោមទ្រនំថ្មីតែមួយ ជាមួយនឹងសង្សារថ្មីទ្រព្យស្តុកជាតិអាមេរិកគឺលោក ចូវ៉ានី អេនតូនីញ៉ូ (Jovany Antonio) គឺជានាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Capital Management Solutions (CMS) ដែលខណៈនេះត្រូវបានគេដឹងថា នាងបានសម្រេចបំណងធំ តាមរយៈការចូលលុយគ្នាជាមួយគូស្នេហ៍ ទិញផ្ទះវីឡាធំយ៉ាងប្រណីត តម្លៃជាង20ម៉ឺនដុល្លារ នៅបុរីមេគង្គ (ព្រែកលៀប) ហើយធ្លាយដំណឹងទៀតថា ពួកគេនឹងដឹកដៃគ្នាក្រាបផ្ទឹម នៅចុងឆ្នាំ2019នេះហើយ ព្រោះរដ្ឋា ខ្លាចចំណងស្នេហាមានការប្រែប្រួលដូចមុនៗទៀត នាំតែដើរតាមដានចាស់ ដំបៅបេះដូងសាជាថ្មីទៀត៕