ទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះ ជាពេលវេលាដែលមនុស្សជាច្រើនចាប់ផ្តើមយកចិត្តទុកដាក់ បន្ទាប់ពីបានជួបបញ្ហាគួរឱ្យបារម្ភកាលពីប៉ុន្មានឆ្នាំមុន។
ក្រសួង 3 រួមទាំងនាយករដ្ឋមន្ត្រីផង បានចេញសារណែរនាំទប់ស្កាត់មិនឱ្យមានការយល់ខុសនៅថ្ងៃទិវានៃក្តីស្រឡាញ់ ដែលនាំឱ្យមានការប្រព្រឹត្តសកម្មភាពមិនស្របនឹងប្រពៃណី ឬប៉ះពាល់ដល់តម្លៃរបស់ខ្លួនជាដើម។
ចំពោះកងកម្លាំងមានសមត្ថកិច្ចវិញ នៅថ្ងៃទី14 ខែកុម្ភៈនេះ សមត្ថកិច្ចបានបង្ហាញទៅអ្នកសារព័ត៌មានក្នុងស្រុកថា នឹងមានការដាក់ពង្រាយកម្លាំងនៅតាមផ្ទះសំណាក់ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ភាពមិនប្រក្រតី ដែលថ្ងៃនេះមានយុវជនមួយចំនួនគិតថាជាថ្ងៃលំបង់ខ្លួនប្រាណឱ្យសង្សារ។
ឧត្តមសេនីយ ចាន់ កត្តិខុម គ្រប់គ្រងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឱ្យដឹងថាក្រៅពីការអប់រំផ្សព្វផ្សាយណែនាំដល់បណ្តាម្ចាស់ផ្ទះសំណាក់ ខារ៉ាអូខេ និងរោងកុនហើយនោះ យើងក៏រួមគ្នាការពារភាមិនប្រក្រតីដោយការឃ្លាំមើលនៅទាំងតាំងផ្ទាល់តែម្តង៕