អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំដែលមានប្រយោជន៍ដល់រាងកាយពួកគេ ហើយបន្លែប្រភេទនៃពណ៌នីមួយៗទៀតសោតសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អផ្សេងៗពីគ្នាសម្រាប់កុមារតូចៗ។
ទី1 គឺ បន្លែផ្លែឈើពណ៌បៃតង គឺមានផ្ទុកសាធារតុ ខ្លូរ៉ូហ្វីល (Chlorophyll) មានគុណសម្បត្តិក្នុងការតតាំងការកកើតជំងឺមហារីកបានយ៉ាងល្អ មានសារធាតុកាកសរសៃខ្ពស់ ជួយឱ្យបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយកាត់បន្ថយអាក្ការៈចាញ់ ប្រតិកម្មនានា។
ទី2 បន្លែផ្លែឈើពណ៌ក្រហម មានសារធាតុឡៃខូពីន និងបេតាសៃស៊ីន ជួយតតាំងជំងឺមហារីកផ្សេងៗបានយ៉ាងល្អ និងមានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី ។
ទី3 បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ មានសារធាតុលូធីនការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់ល្អនៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកា។
ទី4 បន្លែផ្លែឈើពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីនមានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យមានភាពខ្មៅក្រិបថែមទៀតផង។
ទី5 បន្លែផ្លែឈើពណ៌ ស មានផ្ទុកសារធាតុ កាកសរសៃខ្ពស់ ដើម្បី ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីសម្រាប់ក្មេងតូចៗបាន៕