យោងតាមក្រុមវេជ្ជបណ្ឌិតជំនាញស្រ្តីបានឱ្យដឹងថា ស្រ្តីដែលមានអាយុច្រើនអាចជួបនឹងភាពប្រថុយប្រថានខ្ពស់ ក្នុងការតាំងគក៌ និងបើទោះបីជាទារកកើតមកក្តីក៏អាចជួបនឹងផលវិបាកដែរ ដូចជាគក៌មានភាពខុសប្រក្រតី អាចងាយនឹងរលូត ដោយសារតែសម្បុកសុកញីមានភាពចុះខ្សោយ សម្រាប់ស្រ្តីដែលមានអាយុចាប់ពីអាយុ35ឆ្នាំឡើងទៅ!
ម្យ៉ាងវិញទៀតស្រ្តីដែលមានអាយុច្រើន អាចជួបនឹងបញ្ហាទងសុកធ្លាក់ចុះទាប ទងសុកងាយនឹងរបកមុនពេលប្រសូត និងមានភាពមិនប្រក្រតីនៃលំហូរសរសៃឈាមដែលនឹងទៅចិញ្ជឹមសុក និង ខ្លួនទារកមិនបានល្អ បង្ករឱ្យទារកមានខ្លួនតូច និងមានសភាវក្រធំ ឬធំយឺត។ ស្រ្តីដែលមានអាយុច្រើនខ្លះអាចនឹងជួបប្រទះនឹងបញ្ហាជំងឺទឹកនោមផ្អែមផងដែរ។
វិធីល្អប្រសើរសម្រាប់ស្រ្តីអាយុច្រើនធ្វើការតាំងគក៌ តម្រូវឱ្យពួកគេចេះថែរក្សាសុខភាពឱ្យបានល្អ និងពិនិត្យសុខភាពឱ្យញឹកញាប់ជាងស្រ្តីវ័យតិច មុននឹងសម្រេចចិត្តតាំងគក៌៕