សួស្តីប្រិយមិត្តឡារ៉ែនជាទីមេត្រី ជាពិសេសបងប្អូនស្រ្តី ដែលកំពុងតែស្ថិតក្នុងដំណាក់កាលពពោះជាទីរាប់អាន ថ្ងៃនេះ ឡារ៉ែន សូមនាំមកជូនលោកអ្នក នូវចំនុចហាមឃាត់ចំនួន14 ដែលស្រ្តីមានគក៌ត្រូវតែចងចង និងអនុវត្តន៍សម្រាប់សុខភាពអ្នកជាស្រ្តី និងសម្រាប់កូនជាទីស្រលាញ់របស់លោកអ្នក។
យោងតាមគ្រូពេទ្យវេជ្ជសាស្រ្តបានឱ្យដឹងថាចំនុចទាំង14ដែលស្រ្តីមានគក៌មិនគួរធ្វើមានដូចជា៖
ទី1. ហាមមួរម៉ៅ ធុញថប់ តានតឹងអារម្មណ៍ អាចបណ្តាលឱ្យទំងន់ស្រ្តីឡើងស្រឺតៗ។
ទី2. ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង អាចរញ្ជួយដល់គក៌ និងរលូតបាន។
ទី3. ហាមពាក់ស្បែកជើងចោទ អាចបណ្តាលឱ្យដួល និងឈឺកំភួនជើង ភ្លៅ ចង្កេះ។
ទី4. ហាមញ៉ាំថ្នាំផ្តេសផ្តាស ព្រោះគក៌កំពុងលូតលាស់ អាចបណ្តាលឱ្យកូនមានពិការភាព។
ទី5. ហាមចូលគេងយប់ជ្រៅ និងត្រូវគេងឱ្យបាន8ម៉ោងពេញនៅពេលយប់។
ទី6. ហាមអត់អាហារ និងសម្រកទំងន់ អាចបណ្តាលឲ្យកូនកើតមុនខែ ឬពិការខួរក្បាល។
ទី7. ហាមរំលង ឬខកខានការណាត់ពិនិត្យគក៌ ព្រោះរាងកាយម្តាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលជានិច្ច។
ទី8. ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍ ដូចជាកាហ្វេ អាហារខ្លាញ់ ហឹរ ឬស្ទើរឆៅ ស្ទើរឆ្អិន អាចបណ្តាលឲ្យកូនពិការខួរក្បាល។
ទី9. ហាមធ្វើដំណើរឆ្ងាយ ពេលជិតដល់ថ្ងៃសម្រាល អំឡុងពេល32សប្តាហ៍ ព្រោះអាចបណ្តាលឱ្យសម្រាលមុនខែ និងឆ្លងមេរោគ។
ទី10. ហាមញ៉ាំទឹកដោះគោច្រើន លើសពី 2កែវក្នុងមួយថ្ងៃ ព្រោះអាចឱ្យទារកប្រតិកម្មជាមួយទឹកដោះគោ និងធ្វើឱ្យស្រ្តីជាម្តាយបាត់បង់ជាតិកាល់ស្យូមបាន។
ទី11. ហាមស្លៀកពាក់រឹបខ្លួនជ្រុលពេក អាចបណ្តាឱ្យបែកញើសបង្ករជាក្លិនខ្លួន និងក្លិនអវៈយវៈភេទខ្លាំងជាងមុន។
ទី12. ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន បណ្តាលឱ្យមេរោគចូលក្នុងស្បូនបានយ៉ាងងាយ។
ទី13. ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ អាចងាយឲ្យរលូតកូន។
ទី14. ហាមស្វាមីមានក្នុង មានក្រៅ អាចបណ្តាលឲ្យកូន និងភរិយាងាយឆ្លងមេរោគ៕