Skip to content

ភ្ញាក់ផ្អើល​រូបភាព​ ​នៅ​ ​សូ​នី​តា​ ​មានផ្ទៃពោះ​មិនទាន់​រៀបការ​ ​

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​នៅ​ ​សូ​នី​តា​ ​អ្នកគាំទ្រ​សង្កេតឃើញ​ថា​ ​នាង​និង​គូស្នេហ៍​ ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​កាន់តែ​ខ្លាំង​ ​។​ ​យ៉ាងណាមិញ​​កាលពី​ម្សិលមិញ​នេះ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​បាន​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ទៀតហើយ​ ​ដោយ​រូប​នាង​បាន​រៀបចំ​ ​Surprise​ ​ខួបកំណើត​ឱ្យ​គូស្នេហ៍​។​

​ផ្អែកលើ​សារ​ដែល​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​បាន​បង្ហោះ​អម​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ ​បាន​រៀបរាប់ឱ្យដឹង​ថា​ ​«​អរគុណ​បងប្អូន​មិត្តភក្តិ​ដែល​បាន​សហ​ការណ៍​ថា​​surprise​ ​តែ​ម្ចាស់​ដឹងមុនហើយ​ ​អត់​ភ្ញាក់ផ្អើល​ដដែល​។​ ​ចង់​ប្រាប់​ថា​ស្រលាញ់​បងប្អូន​ដែល​ទទួលការ​រាប់អាន​ ​យ៉ាង​ស្និទ្ធស្នាល​ ​និង​រីករាយ​បំផុត​ ​អរគុណ​ដល់​ចុងភៅ​ដ៏​ចំណាន​ ​និង​បង​ជ្រូក​ ​សម្រាប់​ម្ហូប​បែប​បស្ចឹម​ប្រទេស​ដ៏​ឈ្ងុយឆ្ងាញ់​ ​hbd​ ​to​ ​u​ ​ពូ​”​។​

​ទោះជាយ៉ាងណា​ក្តី​ ​រូបភាព​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ​អ្នកនាង​ ​នៅ​ ​សូ​នី​តា​ ​បាន​រៀបចំ​ ​Surprise​ ​ខួបកំណើត​ឱ្យ​គូស្នេហ៍​របស់​ខ្លួន​យ៉ាង​រៀបរយ​ ​ក៏ប៉ុន្តែ​បែរជា​ ​Surprise​ ​មិនបាន​សម្រេច​ទៅវិញ​។​ ​ម៉្យាងវិញទៀត​ ​ភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​ ​បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ ​ដែល​ជា​អ្នកគាំទ្រ​ឃើញ​ហើយ​ ​លួច​ច្រណែន​មិន​តិច​នាក់​នោះ​ទេ​។​ ​នៅពេល​គេ​បានឃើញ​រូបភាព​នៅក្នុង​ថ្ងៃ​កម្មវិធី​នោះ​ខួបកំណើត​ ​គេ​មើលឃើញ​រូបភាព​ ​និង​រូបរាង​របស់​តារា​ស្រី​រូប​នេះ​ ​ជា​ស្ដ្រី​កំពុង​មាន​ទំ​ងន់​ ​4​ ​ខែ​ក្នុង​ផ្ទៃ​។​ ​

​ក្រោយពេល​បានឃើញ​រូបភាព​នោះ​ហើយ​ ​គេ​កត់សម្គាល់​ឃើញថា​ ​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​ចេញផ្សាយ​ ​ផ្ដោត​សំខាន់​ថា​ ​នៅ​ ​សូ​នី​តា​ ​មានផ្ទៃពោះ​រយៈពេល​ ​4​ ​ខែ​ ​ទាំង​មិនទាន់​មានដំណឹង​រៀបការ​ជាមួយ​គូស្នេហ៍​នៅឡើយ​ទេ​។​ ​បើ​ទោះបីជា​មានការ​ចេញផ្សាយ​ច្រើន​ពិតមែន​ ​តែ​តារា​ស្រី​មួយ​ដួង​នេះ​ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​ ​ឬ​ចេញ​ការ​បកស្រាយ​បដិសេធ​នៅឡើយ​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *