តាមយរៈសារព័ត៌មាន Tvpool នៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានចេញផ្សាយថា បន្ទាប់ពីមានទាក់ទងជាមួយគូស្នេហ៍អស់រយៈពេល 10ឆ្នាំមកហើយ ខណៈនេះយាយគ្រវីសក់ ឬមានឈ្មោះពិត ស៊ិតាង បួថង បានសម្រេចចិត្តចូលរោងការហើយ។
នេះជាបំណងប្រាថ្នាធំរបស់ យាយគ្រវីសក់ ដែលបានរៀបការជាមួយគូស្នេហ៍ក្នុងឆាកជីវិត ហើយបណ្ដាលឱ្យមហាជនទាំងក្នុងប្រទេសថៃ និងប្រទេសជិតខាងមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ កម្មវិធីរៀបអាពាហ៍ពិពាហ៍ របស់យាយ គ្រវីសក់ បានរៀបចំឡើងយ៉ាងអធិកអធម និងមានការចូលរួមយ៉ាងច្រើនពីមហាជនទូទៅ ដែលជាការបង្កឱ្យពិធីនេះ កាន់តែមានភាពសប្បាយរីករាយ និងសាទរមែនទែន។
គួរឱ្យដឹងផងដែរថា ពិធីមង្គលការមួយនេះ បានរៀបចំឡើងចំពោះគូស្នេហ៍ ចំនួន 4គូ ដែលក្នុងនោះ យាយគ្រវីសក់ ក៏ជាគូមួយដែលត្រូវបានគេកត់សម្គាល់ជាងគេ និងទទួលបានការជូនពរពីអ្នកគាំទ្រយ៉ាងច្រើន ចំពោះគូស្នេហ៍វ័យចំណាស់មួយនេះផងដែរ។