កិច្ចប្រជុំផ្លូវការរបស់អាស៊ានស្តីអំពីយុវជន (SOMY) បានប្រកាសបើកឱ្យមានការប្រកួតអាស៊ានខ្សែរឿងវីដេអូយុវជនអាស៊ានប្រចាំឆ្នាំ លើកទី3 ដើម្បីឈ្នះដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ។ ប្រធានបទសំខាន់ដែលនឹងត្រូវលើកឡើងសម្រាប់ការប្រកួតនេះគឺ «តើរយៈពេល 50ឆ្នាំនៃអាស៊ានមានន័យយ៉ាងណាសម្រាប់យុវជន?» ដោយការប្រកួតនេះបានទទួលការគាំទ្រដោយអង្គការ USAID និងស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកសម្រាប់អាស៊ាន រួមជាមួយនឹងមូលនិធិអាស៊ាន។
ខ្សែរឿងវីដេអូដែលនឹងត្រូវប្រកួតនេះ ត្រូវបង្កើតឡើងក្នុងរយៈពេល 60នាទី ដោយផ្តោតសំខាន់ផងដែរលើសារៈសំខាន់នៃអាស៊ាន និងសេចក្តីប្រាថ្នារបស់អ្នកសម្រាប់រយៈពេល 50ឆ្នាំក្រោយរបស់អាស៊ាន។ បេក្ខជនដែលអាចដាក់ពាក្យប្រកួតបាន គឺត្រូវតែជាប្រជាជនក្នុងសហគមន៍អាស៊ាន និងមានអាយុចាប់ពី 18 ដល់ 30ឆ្នាំ គិតត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2017។
សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់បំផុត 10 រូបនឹងត្រូវជ្រើសរើសឱ្យចូលរួមក្នុងសិក្ខាសាលាស្តីពីការផលិតភាពយន្តនៅប្រទេសសិង្ហបុរី រួមជាមួយទឹកប្រាក់មួយចំនួនទៀត។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យប្រកួតសូមផ្ញើខ្សែរឿងវីដេអូឱ្យបានមុនថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តាមរយៈតំណភ្ជាប់ www.ASEANyouthvideocontest2017.com៕