Skip to content

រិទ្ធ អូមេហ្កា លាតត្រដាងសាច់រឿងឃាតកម្មដ៏សាហាវក្នុងបទ “អ្នកណាឱ្យអូនទៅ”របស់ខេម

តារាចម្រៀង លោកខេម តារាចម្រៀងប្រចាំផលិតកម្មថោន ជាតារាចម្រៀងជួរមុខមួយរូប ដែលគួរឱ្យកត់សម្គាល់ថា គ្រប់បទចម្រៀងដែលលោកចេញផ្សាយ សុទ្ធតែទទួលបានការគាំទ្រ យ៉ាងខ្លាំង។ បទចម្រៀងដែលបានចេញផ្សាយ ក្នុងផលិតកម្មថោនរបស់លោក សុទ្ធតែត្រូវសាច់រឿងយុវវ័យ ដូចជាបទ ម៉ែមានតែមួយ, ទឹកភ្នែកក្មេងពាល, ជិតអ្នកក្រ និងបទចម្រៀងជាច្រើនបទទៀត។

កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងសំឡេងស្អករូបនេះបានបង្ហោះវីដេអូមួយ នៃការថតបទចម្រៀង “អ្នកណាឱ្យអូនទៅ” ដោយក្នុងឈុតអាវពណ៌ស ប្រឡាក់ឈាមពណ៌ក្រហម អមជាមួយបទចម្រៀងដ៏ពីរោះ ចាក់ដោតអារម្មណ៍ខ្លាំងមែនទែន ហើយគ្រោងនឹងចេញផ្សាយក្នុងកំឡុងថ្ងៃទិវានៃក្ដីស្រលាញ់ ។ ការសម្ដែងបទចម្រៀងនេះ លោកខេម បានសម្ដែងយ៉ាងសម ដោយសារ បទចម្រៀងប្រភេទមនោសញ្ចេតនា ជាជំនាញរបស់លោកទៅហើយ។

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីឈុតឆាកខ្លីក្នុងបទរបស់ខេម ដែលត្រូវបានផលិតករ លោក រិទ្ធ អូមេហ្កា (Rith Omega) ជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន បង្ហើបថា ជាសាច់រឿងពិតនៃករណីឃាតកម្មរំលោភសម្លាប់ញាត់ចូលក្នុងធុងទឹកកកដែលធ្លាប់ល្បីកក្រើកកាលពីមុន។ តារាចម្រៀង ខេម ម្ចាស់បទ”អ្នកណាអោយអូនទៅ” រំពឹងថា នឹងផ្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងពេលឈុតខ្លីរបស់បទនេះ គ្រាន់តែចេញបង្ហោះភ្លាមគឺទទួលការចាប់អារម្មណ៍ញាក់សាច់។

លោក ខេម បានប្រាប់ក្រោយបង្ហោះ Trailer បទ”អ្នកណាឱ្យអូនទៅ” យ៉ាងទាក់ភ្នែកនោះថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត យ៉ាងខ្លាំង ដែលបទចម្រៀងរបស់លោក ត្រូវបានលោក Rith Omega កែច្នៃសាច់រឿងឃាតកម្មករណីរំលោភសម្លាប់ហើយញាត់ដាក់ចូលធុងទឹកកក ធ្វើជាសាច់រឿងក្នុងបទរបស់ខ្លួន គឺបទ”អ្នកណាឱ្យអូនទៅ”។ ការផលិតសាច់រឿងឃាតកម្មនេះ លោកថា មិនមែនចង់បង្ហាញករណីឃាតកម្មសាហាវ ដើម្បីបំផុសរឿងរ៉ាវអវិជ្ជមានក្នុងសង្គមនោះទេ តែចង់អបរំឱ្យមនុស្សយល់ដឹងពីល្បិចដ៏សាហាវរបស់មនុស្សអគតិហើយ ចេះការពារខ្លួនពីល្បិចអស់ទាំងនោះច្រើនជាង។

ក្នុងនោះលោកថា ក្នុងសាច់រឿងនៃបទចម្រៀង”អ្នកណាឱ្យអូនទៅ” ក៏មិនសូវបង្ហាញពីសកម្មភាពឃាតកម្មនោះ តែបានបង្ហាញពីល្បិច និងពីភាពអន្តរាយរបស់ជនបង្ក ដែលបានធ្វើរឿងអគតិមួយនោះច្រើនជាង។ លោកថាសាច់មួយនេះ នឹងរំពឹងថាទទួលបានការគាំទ្រខ្លាំង ដោយសារតែនោះគឺជាបទចម្រៀងរបស់លោកខេម ដែលមានអ្នកគាំទ្រច្រើនមកហើយតាំងពីបទ”អ្នកណាឱ្យអូនទៅ” មិនទាន់គម្រោងផលិតMV ។

សូមជម្រាបបញ្ជាក់ថា សាច់រឿងនេះមានការសម្ដែងដោយផ្ទាល់ពីតារាចម្រៀង ខេម នេះគឺជារសជាតិថ្មី ដែលនឹងធ្វើអ្នកទស្សនាប្លែកភ្នែក។ ឈុតឆាកនេះ នឹងក្លាយជាចំណងដៃមួយក្នុង14 កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់ ដែលបញ្ជាក់ថាបទនេះនឹងចងដៃទិវារនៃក្ដីស្រលាញ់ ដើម្បីójyមនុស្សទាំងឡាយមានតែក្ដីស្រលាញ់ចំពោះគ្នា ហើយមិនគិតអាក្រក់ចំពោះគ្នា។ លោកមិនទាន់ច្បាស់ថា MV បទ”អ្នកណាឱ្យអូនទៅ” នឹងត្រូវបង្ហោះផ្លូវការម៉ោងណានោះទេ ប៉ុន្តែធ្វើទាន់មុនថ្ងៃ14 កុម្ភៈ ដើម្បីទុកជាកាដូរជូនហ្វេនៗ៕

Leave a Reply

Your email address will not be published. Required fields are marked *