ដូចប្រិយមិត្តអ្នកអានបានជ្រាបដឹងមកហើយថា ករណីរបស់លោក ហេង យិន ហៅ ចំប៉ីខ្មៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា494 និងមាត្រា496 នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី1ឆ្នាំ ទៅ3ឆ្នាំ ។
អ្វីដែលភ្ញាក់ផ្អើលនៅពេលថ្មីៗគឺ លោកយាយខ្លា ដែលមហាជនគ្រប់រូបធ្លាប់ស្គាល់គាត់តាមរយៈបទចម្រៀង និងសម្ដែងកំប្លែងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ទន្ទឹមគ្នានេះស្រាប់តែ តាក់តែងនិពន្ធបទចម្រៀងឌឺដងដល់ចំប៉ីខ្មៅ ហលយច្រៀងបង្ហោះភ្លាមៗតែម្ដង។ បទថ្មីចុងក្រោយទើបបញ្ចេញមានចំណងជើងថា «ថាគុកៗមែន » យាយខ្លាបានសរសេរសាររៀបរាប់នៅលើចម្រៀងរបស់គាត់ថា«បទថ្មីក្តៅៗ ៖ ថាគុកៗមែន!ប្រទេសមានច្បាប់គ្រួសារមានវិន័យ ហេតុអីបានជាចៅឯងផ្គើនម្តងហើយម្តងទៀតបែបនេះ !!!យាយថាអីចេះខុស ឃើញទេសាងអីបានហ្នឹងមែន!!!ហ្នឹងហើយជាលទ្ធផលដែលចៅឯងមើលងាយខ្មែរ លើកក្រោយឱ្យរាងផងណាចៅ !!!និពន្ធបទភ្លេង៖ យាយខ្លា ច្រៀងដោយ៖ យាយខ្លា »។
គួរគត់សម្គាល់ណាស់ កាលកើតហេតុ ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់គប់កំប៉ុង និងជះស្រាបៀរលើរូបនាង អ្នកកំប្លែង យាយខ្លា នេះក៏បានចេញបទចម្រៀងរៀបរាប់ពីហេតុការណ៍នោះ ដែលមានចំណងជើងថា « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »។ តារានៅបណ្ដាញសង្គមហ្វេសប៊ុកមួយនេះ ហាក់បីដូចជាទាញប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការច្រៀងចម្រៀងរៀរាប់ហេតុការណ៍កក្រើកៗនៅបណ្ដាញសង្គម ឱ្យមហាជនបានចាប់អារម្មណ៍៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖