តារាចម្រៀង ម៉ៃ សុគន្ធ បានដាក់ពាក្យបណ្ដឹងគណនីយហ្វេសប៊ុកឈ្មោះ Morno Morana II ដោយអះអាងថា កាលពីថ្ងៃទី29 ខែមករា ឆ្នាំ2019 បានបង្ហោះវីដេអូរបស់ខ្លួននៅក្នុងបណ្តាញសង្គម FacebookនិងYouTubeដោយបានប្រើពាក្យពេចន៍គំរាមគំហែង និងមានការបរិហាកេរ្តិ៍ដែលនាំឱ្យប៉ះពាល់ដល់កិត្តយសនិងសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបានដកស្រង់ខ្លឹមសារនៅក្នុងបទចម្រៀងថា ៖ ពិសេសអា ម៉ៃ សុគន្ធ ច្រមុះតោក្បាលកញ្ចាស់ អានេះជេយ៉ាងម៉េចក៏វានេះវាមិនឈឺ ទាល់តែជួបហែងតាមផ្លូវក្បាលមួយដបបាន ហែងភ្លឺហែងជិះអាព្រុសពណ៌សស្មានតែអញមិនចាំហ យល់ល្អថយឱ្យឆ្ងាយអាកំសាកមិនមានតំរិះហែងហ្នឹង ចេញស្អីខ្លះបានប្រយោជន៍ស្អីខ្លះ រត់បានរត់ទៅឬទៅងាប់នៅក្នុងទឹកស្រះ។
នៅក្នុងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ បានបន្ត ថា ទង្វើរបស់ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះMorno Morana II ជាចេតនាទុច្ចរិតដោយបានប្រើពាក្យគំរាមគំហែងធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាលើរូបខ្លួនផ្ទាល់ ។ ដូចដ្នេះដោយមានក្តីព្រួយបារម្ភជាខ្លាំងអំពីរឿងនេះ ជាពិសេសបានធ្វើការបរិហាកេរ្តិ៍ជាសាធារណៈគឺមានបំណងធ្វើឱ្យប៉ះពាល់កិត្តិយស ក៏ដូចជាក្រុមគ្រួសារធ្ងន់ធ្ងរ។ករណីនេះលោក ម៉ៃ សុគន្ធ បានប្តឹងទាមទារសំណងចំនួន2ករណី៖
គឺ1,សូមឱ្យតុលាការស្វែងរកអត្តសញ្ញាណនិងចាប់ជនសង្ស័យដើម្បីយកមកធ្វើការផ្តន្ទារទោសតាមច្បាប់។
ទី2 ,ទាមទារសំណងជំងឺចិត្ត50លានរៀលពីម្ចាស់គណនីយហ្វេសប៊ុកឈ្មោះ Morno Morana II ។
គួរបញ្ជាក់ផងដែរតាមពាក្យបណ្តឹងឃើញមានចំណាររបស់ សាលាដំបូងរាជធានីភ្នំពេញ ចុះ លេខ850 ថ្ងៃទី4 ខែកុម្ភៈឆ្នាំ2019 ៕