តារាសម្ដែង គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ដែលគេស្គាល់តាមរយៈការសម្តែងបែបភេទទី3 បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល ក្រោយកើតករណី នាងចំប៉ីខ្មៅ ត្រូវរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូចដែលបានដឹងហើយកាលពីយប់ថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ 2019 ថ្ងៃម្សិលមិញនេះ គណនីហ្វេសប៊ុកឈ្មោះ ហេង យិន ដែលគេស្គាល់ថាជា ចំប៉ីខ្មៅ បានចេញវីដេអូជេរមួយទៅកាន់បុរសបីនាក់ ដែលបានជិះម៉ូតូមកខោកក្បាលខ្លួន ហើយអ្វី ដែលមហាជនជាច្រើនសម្ដែងការខឹងសប្បារជាខ្លាំងនោះគឺក្នុងវីដេអូនោះ បុគ្គលរូបនេះបានប្រើពាក្យសម្តីអសុរស ដៀលប្រមាថ ទៅលើពូជសាសន៏ខ្មែរ ដែលខ្លួនឯងផ្ទាល់កំពុងតែរស់នៅលើទឹកដីមួយនេះ។
អ្នកលេងបណ្ដាញសង្គមខ្មែរ មិនព្រមទទួលយកនូវការសុំទោសរបស់នាង ចំប៉ីខ្មៅ នេះទេ ព្រមទាំងទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក មានវិធានការក្ដៅចំពោះរូបនាងជាបន្ទាន់។ នៅក្នុងនោះ តារាសម្ដែង គន់ រៀមរតនៈ បានដាក់សារមួយប្រយោគពន្លះនាង ចំប៉ីខ្មៅថា «គួរតែបណ្ដេញចេញពីទឹកដីខ្មែរ ព្រោះវាកំពុងជ្រកកោនរស់នៅលើទឹកដីខ្មែរ តែវាបែរជាជេប្រមាថ មាក់ងាយទឹកដីដែរវាកំពុងតែជ្រកកោនរស់នៅទៅវិញ »។
សូមជម្រាបថា ពេលកំដៅចិត្តរបស់អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា កំពុងតែពុះកញ្ជ្រេលឡើង និងទាមទាមឱ្យមានវិធានការក្ដៅចំពោះបុគ្គលជេរប្រមាថជាតិសាសន៍ខ្មែរមួយនេះ។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ??