ដូចប្រិយមិត្តអ្នកគាំទ្រទាំងអស់បានជ្រាបដឹងហើយថា តារាកំប្លែងស្រី នីឡា ដែលជាកូនស្រីបណ្តូលចិត្តលោកតាវិចទ័រនោះ កំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមនៅមន្ទីពេទ្រមួយអស់រយៈពេលជិតមួយអាទិត្យកន្លងទៅហើយ។ ស្ថានភាពរបស់នាង ត្រូវបានឪពុកបញ្ជាក់ថា បានធូរសះស្បើយបន្ដិចហើយ គ្រាន់តែនាងនៅមិនទាន់មានកម្លាំងគ្រប់គ្រាន់មកបំពេញការងារសិល្បៈបាននៅឡើយទេ។
នៅពេលថ្មីៗនេះលោក តាវិចទ័រ បានបង្ហើបប្រាប់ម្តងទៀត ក៏ដូចជាសារដាស់តឿនជាមួយគ្នាផងដែរថា «បងប្អូនកូនក្មួយទាំងអស់គ្នាបានជ្រាបហើយថា ជំងឺគ្រុនឈាម រយ:កាលកន្លងមកនេះគឺអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ ហេតុនេះសូមបងប្អូនថែរខ្លួនឱ្យបានល្អជាពិសេសបុត្រធីតាតូចៗរបស់អ្នក។ ដើម្បីបង្ការកុំឱ្យមានជំងឺគ្រុនឈាមគឹត្រូវកំចាត់មូសខ្លា។ ខ្ញុំសូមជូនពរបងប្អូនសុខសប្បាយគ្រប់ៗគ្នា!»។
លោកបានបន្ដថា យ៉ាងណាមិញថ្ងៃនេះផងដែរ នីឡា បានធូរស្បើយហើយ សូមអគុណបងប្អូន និងសូមជម្រាបសួរពុកម៉ែបងប្អូន! ។តាមរយ:ផេចខ្ញុំបាទជាឪពុក ជាមួយនឹងឱកាសដ៏ពិសេសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កូនស្រីខ្ញុំបាទ សូមថ្លែងអំនរគុណនឹងគោរពជូនពរពូមីង បងប្អូន ដែលបានចូលរួមជូនពរនាងតាមរយ:ផេចខ្ញុំបាទ សូមជួបប្រទះនូវ វិបុលសុខ សិរីសួស្តីនិងជ័យជំនះគ្រប់ប្រការតរៀងទៅ…៕