នៅរាត្រីយប់មិញនេះ មានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលគេមើលឃើញនាងចំប៉ីខ្មៅ បានចេញវីដេអូនិយាយថា ត្រូវបានបុរស3នាក់ ជិះមូតូតាមខោក ក្បាល ឡើងពក ។ នាងចំប៉ីខ្មៅ ភេទទី 3 រូបនេះ ខឹងខ្លំាងណាស់រហូតដល់ជេតាម live វីឌីអូរដៀលកប់ៗ រហូតដល់ថ្នាក់ជេរតិះដៀលពូជខ្មែរឥតសំចៃថ្វីមាត់។
ក្រោយពីបានឃើញវីដេអូនោះបន្តិច ភ្លាមអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មហង្សមាស លោក ជួន សុវណ្ណវាសនា ចេញមុខប្ដឹង និងភ្នាល់ដាក់ការងារ ប្រសិនបើការប្ដឹងមិនមានលទ្ធផល។ លោកបានបង្ហោះសារថា « ខ្ញុំបាទនឹងចេញមុខសុំប្តឹង អាក្អូនឯងទៅមើលច្បាប់ព្រហ្មទណ្ឌ មាត្រា២០៧ នៃក្រមព្រហ្មទណ្ឌផង ទោសអាក្អូនឯង អាចជាប់ពន្ធនាគារពី១ខែទៅ២ឆ្នាំ ពិន័យជាប្រាក់ពីមួយសែនរៀលទៅ១០លានរៀល ! ខ្ញុំនឹងសើបតាមច្បាប់បន្ថែមទៀត. បើខ្ញុំប្តឹងហើយស្ងាត់គ្មានន័យ ខ្ញុំសុំឈប់ពីការងារនឹងសិល្បៈ…! ខ្ញុំមិនស្នើក្រសួងទេ ខ្ញុំសុំប្តឹងក្នុងនាមខ្ញុំបាទជាឈាមខ្មែរ…! ស៊ូស្លាប់មិនឱ្យគេមើលងាយពូជនគរខ្មែរ »។
លោកបន្ដទៀតថា « ខ្ញុំមិនត្រូវការសុំទោសពីជននេះទេ ! ខ្ញុំបាទរៀបចំឯកសារផ្លូវច្បាប់ជាមួយមេធាវីខ្ញុំព្រឹកនេះរួចរាល់ហើយ ! ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ! ហើយចាំមុខខ្ញុំទៅលោក ឬអ្នកដែលថាខ្ញុំធ្វើនេះគ្រាន់តែចង់ល្បី សូមគិតឡើងវិញ ! ពេលខ្ញុំស្តាប់វិឌីអូហើយ ក្នុងចិត្តខ្ញុំពិបាកនឹងទទួលយកណាស់ អ្នកធ្វើអីធ្វើចុះកុំឱ្យបិះខ្មែរ…! រឿងបុគ្គលសោះម៉េច ក៏និយាយសុទ្ធតែ ពួកអាខ្មែរ ពូជតិរច្ឆាន ពួកអាខ្មែរថោកទាប »៕
ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីឌីអូនាងចំប៉ីខ្មៅខាងក្រោម៖