ផលិតកម្មពីរបានស្រុះស្រួលសហការផលិតរឿងថ្មីមួយ ដែលរំពឹងថា កក្រើកនៅក្នុងទីផ្សារសិល្បៈ ក្រោយដាក់បញ្ចាំង ដែលក្នុងនោះលោក ហ៊ុយ យ៉ាឡេង ផលិតករផលិតកររឿង ខ្មោចដើមចេកជ្វា រឿង អាកុកអាច្រវ៉ាក់ រឿង វិកលចរិក និងរឿងធ្មប់ ចូលរួមសហការ ជាមួយសមាគមសិល្បៈរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។
លោក ហ៊ុយ យ៉ាឡេង ជាម្ចាស់ផលិតកម្មមាតុចក្រ បានផលិតរឿងថ្មីមានឈ្មោះថា « ទារកម្មខ្មោច »( The Torment of Ghost) ក្នុងសាច់រឿងនោះមានការចូលរួមពីតារាមួយចំនួន ដូចជា ដួង ម៉ានិច្ច, សួង ស៊ីធឿន, លោក ភីម៉ៃ, លោក ឆឹម សក្កដា, លោក លឹម រដ្ឋា ព្រមទាំងតារាមួយចំនួនទៀត ។
វណ្ណកម្មថ្មីរឿង«ទារុណកម្មខ្មោច» បានបើកទំព័រស្វាគមន៍ដើមឆ្នាំ2019 ដែលមានទុនផលិតខ្ពស់ ព្រមទាំងរំពឹងកក្រើកជាងរឿង « ធ្មប់ » ទៅទៀត។ ថ្មីៗនេះលើគណនីរបស់លោក ហ៊ុយ យ៉ាឡេង ក៏បានដាក់បង្ហាញនូវ Official Trailer និងថ្ងៃចាក់បញ្ចាំងហើយ។ គេមើលឃើញថា សាច់រឿងបង្ហាញខ្លីនេះ ពិតជាទាក់ទាញ ហាក់មានភាពព្រឺព្រួច មានឈុតឆាតស្រាវសាច់ និងរន្ធត់គួរចង់ទស្សនា។ នេះមិនទាន់ដល់ថ្ងៃដាក់បញ្ចាំងផង អ្នកគាំទ្រលាន់មាត់ អន្ទះអន្ទែង ជ្រួលជ្រើម ចង់ទស្សនាបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា រឿង«ទារុណកម្មខ្មោច» គ្រោងចាក់បញ្ចាំងនៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2019 នេះហើយ។ សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ ៖