ដូចប្រិយមិត្តអ្នកទាំងអស់គ្នាបានដឹងរួចមកហើយអំពីស្ថានភាពជំងឺរបស់នាយក្ដឹប ដែលកន្លងមកមានសភាពស្គមស្គាំង ដេកនឹងកន្ទេល ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯប្រទេសថៃ។
គេកត់សម្គាល់ឃើញថា លោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរត្រឹមរយៈពេលតែ 1ខែជាងសោះ តែជំងឺប្រចាំកាយរបស់លោកដែលមានដូចជា ទឹកក្នុងសួត ជំងឺបេះដូង ដាច់សរសៃឈាម និងស្លាប់មួយចំហៀងខ្លួនទៀតនោះ បានរុករានរាងកាយរបស់លោកយ៉ាងខ្លាំង ដោយកូនស្រីរបស់តារាកំប្លែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងត្រូវបានដឹកចេញពីមន្ទីរពេទ្យនៅក្នុងប្រទេសថៃ និងកំពុងធ្វើដំណើរមកកម្ពុជាវិញហើយ។ ស្ថានភាពជំងឺលោក ពិតជាធ្វើឱ្យមហាជន និងសប្បុរសជនទាំងឡាយមានក្ដីព្រួយបារម្ភណាស់។
នៅក្នុងនោះ កូនស្រីរបស់លោកពូក្ដឹប បានសរសេរសារបញ្ជាក់ពីស្ថានភាពជំងឺរបស់ឪពុកនាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «29.01.2019សូមឱ្យការវិលត្រឡប់របស់ឳ ប្រកបដោយសុវត្ថិភាពផងចុះ ឳក្ដឹបត្រឡប់មកផ្ទះវិញហើយ សូមឱ្យឳឆាប់ជាពីជំងឺណា៎ឳ។ ម៉ែគាត់នឹងព្យាយាម ទោះពេទ្យថៃនិយាយថាយ៉ាងម៉េចក៏ដោយ ក៏ម៉ែនៅតែព្យាយាមមើលថែឳដែរ ឳត្រូវតែតស៊ូណា៎ ដើម្បីកូនៗ និងម៉ែ ឳមិនត្រូវទៅណាទេ ឮទេឳ! នាយ(ក្ដឹប)តារាកំប្លែងជើងចាស់ ទោះល្បីខ្លាំងតែមិនសុសសាយ»៕