កីឡាការិនី Naomi Osaka ដែលជាម្ចាស់ជើងឯក US Open បានរារាំងការវាយបកពីសំណាក់កីឡាការិនី Karolina Pliskova ដើម្បីឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Australian Open វគ្គផ្តាច់ព្រ័ត្រ ជាលើកទី1ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល 6-4 4-6 និង6-4 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅជួបម្ចាស់ជើងឯកWimbledon 2សម័យកាលគឺ Petra Kvitova។
Osaka បានពង្រឹងកេរិ៍្តឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកវាយកូនបាល់បានយ៉ាងល្អបំផុតក្នុងកីឡាវាយកូនបាល់ផ្នែកនារីតាមរយៈការដណ្តើមបានជ័យជម្នះក្រោមការប្រើប្រាស់ស្នៀតវាយទាំងខ្នង និងបាតដៃរបស់នាងក្រោមដំបូលនៃទីលាន Rod Laver Arena ដែលត្រូវបានបិទ ដោយសារតែកម្តៅថ្ងៃដ៏ក្តៅ។
Osaka បានឱ្យដឹងថា៖ «ខ្ញុំចូលចិត្តកម្តៅហេតុនេះ ខ្ញុំមានការខកចិត្តបន្តិចក្នុងពេលបិទដំបូល។ នៅពេលដែលពួកគេបើកដំបូល ខ្ញុំចូលចិត្ត និងគិតថា វាដល់ពេលរបស់ខ្ញុំហើយក្នុងការបង្ហាញសមត្ថភាព»។ កីឡាការិនីជប៉ុនរូបនេះ ដែលបានឈ្នះតែ 1លើកក្នុងចំណោមការជួបគ្នាទាំង3 លើករវាងកីឡាការិនីទាំង2នៅមុនពេលការប្រកួតកាលពីថ្ងៃព្រហស្បតិ៍នោះ បានបន្ថែមទៀតថា៖ «ខ្ញុំមានន័យថា ខ្ញុំរំពឹងទុកថានឹងមានការវាយបកវិញ»។
ខ្ញុំរំពឹងទុកពីការប្រកួតដ៏ស្វិតស្វាញមួយ។ Osaka នឹងត្រូវប៉ះជាមួយនឹងកីឡាការិនីឆែកមួយរូបផ្សេងទៀតគឺ Kvitova ដែលនឹងប្រកួតក្នុងកម្មវិធី Grand Slam វគ្គផ្តាច់ព្រ័ត្រជាលើកទី1 របស់នាង ក្នុងរយៈពេល 5ឆ្នាំក្រោយពីបានផ្តួលកីឡាការិនីអាមេរិក Danielle Collins ក្នុងលទ្ធផល 7-6 (2) និង6-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕