ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់អ្នកវិភាគផ្លូវចិត្ត និងរឿងរ៉ាវស្នេហា នោះគឺ ឌីជេ ណាណា (Dj NaNa) ដែលកន្លងមកធ្លាប់តែទទួលបានការសរសើរមិនដាច់ពីមាត់អំពីផ្តល់នៅចំនេះដឹង ដំណោះបញ្ហានាៗក្នុងជីវិត និងដំណោះស្រាយស្នេហា។
ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ ពិតជាដំណឹងដ៏ភ្ញាក់ផ្អើលមួយគឺ ឌីជេ រូបស្រស់សោភាមួយនេះ បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ ដោយក្រាបផ្ទឹមរៀបមង្គលការតាមប្រពៃណីជាមួយនិងស្វាមីរបស់ខ្លួន។ អ្វីដែលគួរឱ្យសរសើរទៀតនោះគឺ ហេតុតែជាអ្នកអប់រំ និងជាគំរូរបស់មហាជន ក្នុងពិធីជប់លៀងពេលល្ងាចនៃពិធីមង្គលការរបស់ ឌីជេ ណាណា (Dj NaNa) ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K+L) គឺមិនមានប្រើប្រាស់គ្រឿងស្រវឹងឡើយ ជាហេតុធ្វើឱ្យមហាជនពិតជាពេញចិត្តមែនទែន៕