កន្លងមកគេហទំព័រឡារ៉ែន បានចុះផ្សាយម្ដងហើយអំពីដំណឹង និងតម្លៃរបស់ទូរស័ព្ទ Nokia ស៊េរីថ្មីមួយចំនួនដែលត្រៀមចូលវាយលុកទីផ្សារកម្ពុជា នៅចុងខែឧសភា ឆ្នាំ 2017 នេះ ប៉ុន្តែដំណើរការដាក់សម្ពោធផលិតផលថ្មីនេះត្រូវបានផ្អាកទៅវិញ ដោយត្រូវលើកមកក្នុងខែមិថុនានេះវិញ។
តំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនចង់ធ្វើកម្មវិធីសម្ពោធនៅចុងខែឧសភា ប៉ុន្តែដោយហេតុថា ការរៀបចំស្តុកមិនទាន់ចប់រួចរាល់ ទើបតម្រូវឱ្យមានការលើកថ្ងៃវិញ។ លោកមានប្រសាសន៍ថា “ខាង Nokia នៅមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់ទេ ប៉ុន្តែក៏មិនឱ្យហួសពីពាក់កណ្កាលខែមិថុនា នេះដែរ“។
សម្រាប់ការបើកសម្ពោធក្នុងទីផ្សារកម្ពុជា ស្មាតហ្វូន Nokia ប្រើប្រព័ន្ធ Android ទាំងអស់នឹងត្រូវបានដាក់បង្ហាញ ហើយទូរស័ព្ទ Nokia 3310 ក៏នឹងមានវត្តមាននៅពេលនោះផងដែរ ក្នុងតម្លៃប្រមាណ 50 ដុល្លារ៕