ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម កាលពីថ្ងៃទី18 ខែមករា កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់មិត្តរួមសិល្បៈជាច្រើនដួង បានចូលរួមអបអរដល់គូភរិយាថ្មីមួយគូនេះ។ យ៉ាងណាមិញនៅពេលថ្មីនេះ លោកនី រតនា បានបង្ហោះរូបភាពជាមួយនិងភរិយារបស់លោក និងបានសរសេរថា “ទាយមើលថាពួកខ្ញុំកំពុងទៅណា?” ។ អ្នកគាំទ្រទ្រាំមិនបានក៏បានធ្វើការខម្មិន្តថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ” ។
មានអ្នកខ្លះទស្សទាយថា ទៅក្រេបទឹកឃ្មុំ នៅឯប្រទេសថៃ ហើយបានសរសេរសារជូនពរអ្នកទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វើដំណើរកម្សាន្ដនេះផងដែរ ។ ជាការពិតណាស់ លោក នី រតនា បាន Live វីដេអូ ដោយបញ្ជាក់ថា លោកបានធ្វើដំណើរមកកាន់កោះ ម៉ាឌីវ ប្រហែលម៉ោង2រសៀល។ គ្រាន់តែមកដល់ទីនេះភ្លាម អ្នកទាំងពីរពិតជាភ្ញាក់ផ្អើលនឹងទេសភាពស្អាតមិនធម្មតា ទឹកថ្លាឆ្លុះដល់បាត រួមទាំងអាកាសធាតុត្រជាក់ បរិសុទ្ធ ថែមទៀត កាន់តែធ្វើឲ្យដំណើរកម្សាន្តមួយនេះ រ៉ូមែនទិក។ លើសពីនេះ លោកសន្យាជាមួយអ្នកគាំទ្រថា នឹងបង្ហោះរូបស្អាតៗនៅកោះម៉ាឌីវ ឱ្យបានទស្សនា។
ទស្សនារូបភាពទៅក្រេបច័ន្ទទឹកឃ្មុំនៅកោះម៉ាឌីវ របស់តារាចម្រៀង នី រតនា និងភរិយា៖