ក្រោយពីទទួលបាន ដំណឹងយ៉ាងរន្ធត់មួយ របស់អ្នកគ្រូ គង់ ណារី ដែលរូបគាត់ គឺជាវិរៈសិល្បការនី ដែលបានទទួល មរណៈភាពទៅហើយនោះ កាលពីថ្ងៃទី20 ខែមករា ឆ្នាំ2019 សពរបស់អ្នកគ្រូ គង់ ណារី ក៏ត្រូវបានយកទៅតម្កល់ និងបូជានៅឯវត្ដស្រះចក រាជធានី ភ្នំពេញ នាថ្ងៃពុធនេះ។
ប៉ុន្តែអ្វីដែលធ្វើឱ្យកាន់តែរន្ធត់ចិត្តជាងនេះ ទៅទៀតនោះ ដោយក្នុងពិធីបុណ្យសព របស់អ្នកគ្រូ គង់ ណារី ហាក់មានភាព ស្ងាត់ជ្រងំយ៉ាងខ្លាំង ដោយពុំសូវឃើញវត្តមាន អ្នកសិល្បៈករ និងកូនសិស្សចំនួន ដែលអ្នកគ្រូ ធ្លាប់បានបង្ហាត់បង្រៀននោះឡើយ ដោយមានត្រឹមវត្តមាន ប្រធានសមាគមសិល្បករ ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងសមាជិក សិល្បៈករប៉ុន្មាននាក់តែប៉ុណ្ណោះ។ដោយឃើញ ពីភាពមិនអើពើ និងសុខទុក្ខរបស់តារាខ្មែរជើងចាស់ ដូចតារាបរទេសនោះ ក្នុងឱកាស ដ៏សែនក្រៀមក្រំ មួយនេះ តារាសម្ដែងជើងចាស់ អ្នកនាង ចាន់ តារាទី អតីតតារាទឹកភ្នែកនិងជាតារាស្រីដែលទទួលបានចំណាត់ថ្នាក់លេខ1 ខាងផ្នែកសិល្បះការនីឆ្នើមនៅឆ្នាំ 1990 នៅក្នុងឱកាសមហោស្រពភាពយន្តជាតិ នៅសាលមហោស្រព ព្រះសុរាម្រិត ក៏បានបង្ហាញអារម្មណ៍ ហួសចិត្តឱ្យមហាជនដឹងថា៖
«ខ្ញុំ ពិតជាសឹងមិនជឿថា កម្មវិធីបុណ្យសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ និងបណ្តុះបណ្តាលកូនស្រីច្រើនរាប់មិនអស់ បែរជាគ្មានអ្នកចូលរួមយ៉ាងនេះឡើយ តើពិតជាលំបាក ណាស់ទៅគ្រាន់តែ មកចូលរួមជូនដំណើរអ្នកគ្រូ គង់ ណារី លើកចុងក្រោយ។ ផ្តាំផ្ញើទៅកាន់មហាជនទូទៅទាំងកូនសិស្សអ្នកគ្រូ គង់ ណារី និងមិនមែនក្តី សូមមេត្តាចូលរួមជូនដំណើរ លើកចុងក្រោយ នៅ ថ្ងៃពុធ ទី23 វេលាម៉ោង3រសៀល ដើម្បីបង្ហាញពីភាពសាមគ្គីក្នុងវិស័យសិល្បៈ និងឱ្យសក្តិសម នឹង កេរ្តិ៍ឈ្មោះ និងស្នាដៃច្រើនរាប់មិនអស់របស់អ្នកគ្រូ គង់ ណារី»។
គួរបញ្ជាក់ផងដែរថា អ្នកនាង ចាន់ តារាទី បានថ្លែងបញ្ជាក់ក្នុងពេលចូលរួមគោរពសព និងទទួលភ្ញៀវក្នុងពិធីបុណ្យសពអ្នកគ្រូ គង់ ណារី ថា អ្នកគ្រូ គង់ ណារី និងអ្នកនាងគឺជាបងប្អូនជីទួតមួយនឹងគ្នា ដោយមិនមែនជាអ្នកឆ្ងាយពីគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូគង់ ណារី ក្នុងពេលនៅមានជីវិតក៏រវល់មិនសូវបានជួបគ្នា ទើបរវាងអ្នកនាង និងអ្នកគ្រូ មិនសូវស្និទ្ធគ្នា។ អ្នកនាងថា ម្ដាយរបស់អ្នកនាង និងម្ដាយរបស់អ្នកគ្រូ គង់ ណារី គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយសម្រាប់ទំនាក់ទំនងគឺមិនខុសពីបងប្អូនបង្កើតនោះទេ ប៉ុន្តែដល់ជំនាន់កូនៗគឺទាល់តែបានជួបគ្នា ទើបរាក់ទាក់គ្នា។ អ្នកនាងថាក្នុងពេលអ្នកគ្រូគង់ ណារី នៅរស់ អ្នកនាងកម្របានជួបអ្នកគ្រូខ្លាំងណាស់ ដោយទាល់តែក្នុងគ្រួសារមានកម្មវិធីធំៗ ទើបរវាអ្នកនាង និងអ្នកគ្រូ បានជួបមុខគ្នា ហើយសំណេះសំណាលក្នុងនាមជាអ្នកសិល្បៈដូចគ្នាបន្ថែម។ អ្នកនាងនិយាយថា«ខ្ញុំ និងបងណារី ជាបងប្អូនគ្នាតើ ប៉ុន្តែបើម៉ាក់ខ្ញុំ និងម៉ាក់គាត់បានជិតស្និទ្ធគ្នា តែមកដល់កូនៗមិនសូវស្និទ្ធគ្នា គឺបានជួបតែមុខគ្នាក្នុងពេលបុណ្យទានហ្នឹងឯង!»។ អ្នកនាង ចាន់ តារាទីថា អ្នកគ្រូគង់ ណារី គឺជាបងស្រីជីទួតមួយ ដែលស្រឡាញ់រាប់អានបងប្អូនគ្រប់គ្នា ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូក៏រវល់ ទើបយូរៗបានជួបគ្នាម្ដង ហើយមិនសូវបានជួបក្នុងនាមការងារសិល្បៈនោះដែរគឺទាល់តែក្នុងកម្មវិធីគ្រួសារ៕