កីឡាការិនីវាយកូនគោល Ji Eun-hee បានឈ្នះពាន LPGA Tournament of Champions កាលពីថ្ងៃអាទិត្យ តាមរយៈការរកបាន 70ពិន្ទុ ដើម្បីដណ្តើមបានជ័យជម្នះតាមរយៈការនាំមុខ 2លើកលើកីឡាការិនីសញ្ជាតិកូរ៉េខាងត្បូងដូចគ្នា Lee Mi-rim។
នៅថ្ងៃមួយដែលអាកាសធាតុត្រជាក់ខ្លាំង និងមានខ្យល់បក់បោកផងនោះ បានបង្កើតឱ្យមានការស្ថានភាពកាន់តែលំបាកឡើងនៅលើទីលាន Four Seasons Resort នៅទីក្រុង Lake Buena Vista រដ្ឋ Florida កីឡាការិនី Ji បានចាប់ផ្តើមយ៉ាងល្អជាបន្តបន្ទាប់ដើម្បីឈ្នះពានក្នុងកម្មវិធី LPGA ជាលើកទី5 របស់នាង។
កីឡាការិនីវ័យ 32ឆ្នាំដែលជាអតីតម្ចាស់ជើងឯក US Women’s Open ហើយនិងដណ្តើមបានជ័យជម្នះក្នុងការប្រកួតSwinging Skirts Taiwan ឆ្នាំ2017 បានបញ្ចប់ការមិនស្គាល់ឈ្នះពានសោះត្រឹមរយៈពេលឆ្នាំរូបនេះ បច្ចុប្បន្នបានឈ្នះពានយ៉ាងហោចណាស់1 ក្នុងចំណោម 3រដូវកាលជាប់ៗគ្នា។
Ji បានចាប់ផ្តើមថ្ងៃប្រកួតចុងក្រោយរបស់ខ្លួនដោយមានពិន្ទុស្មើជាមួយនឹងអតីតកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោក Lydia Ko របស់នូវែលសេឡង់ ហើយពួកគេនៅតែរក្សាការនាំមុខលើកំពូលតារាង ក្រោយពីការប្រកួតលើរន្ធទី9។ ប៉ុន្តែ ការប្រជែងរបស់ Koបានជួបការខកចិត្ត ក្នុងការប្រកួតលើរន្ធទី13 និងទី14 ដែលនាំឱ្យ Ji ដណ្តើមយកប្រៀបផ្សេងៗតែម្តង។
Ji បាននិយាយថា រូបមន្តរបស់ព្រឹត្តិការណ៍ដើមរដូវកាលថ្មីដែលមានតារាឆ្នើមៗជាច្រើនចូលរួមលេងជាមួយនឹងម្ចាស់ជើងឯក LPGA ក្នុងរដូវកាល 2លើកចុងក្រោយមួយនេះ បានជួបនឹងសប្តាហ៍ដ៏រីករាយ។ កីឡាការិនីរូបនេះបានឱ្យដឹងថា៖ «វាបានបង្កើតឱ្យមានភាពរីករាយកាន់តែខ្លាំង។ ខ្ញុំមិនមានការភិតភ័យឡើយ»៕
ប្រភពពី៖ Channel News Asia