Skip to content

នាយក្រិន និងអ្នកនាងប្រិមប្រិយ ចេញវីដេអូបញ្ជាក់អំពីរឿងរ៉ាវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយលោកពូ កុយ

ក្រោយពេលកើតហេតុជួបគ្រោះថ្នាក់ចរាចរណ៍នៅព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ2019នេះ នៅផ្លូវលេខ73 ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តារាកំប្លែងពីរដួង លោកពូ កុយ និងនាយក្រិន គឺមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ដែលលោកពូ កុយ ឬមានឈ្មោះពិត ជួង ជី អាយុ64ឆ្នាំ រងរបួសកែងដៃស្តាំ។ ចំពោះតារាកំប្លែង ទេស សុជន (នាយក្រិន) អាយុ39ឆ្នាំ រងរបួសបន្ដិចបន្ដួចតែប៉ុណ្ណោះ។

ភ្លាមៗពីពេលកើតហេតុនោះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញព័ត៌មានថា តារាកំប្លែងនាយ ក្រិន បានដេកស្ដូកស្ដឹងនៅលើគ្រែ តែតាមរយៈវីដេអូនៃការចេញមុខរបស់តារាកំប្លែងរូបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកគ្រាន់តែត្រូវគ្រូពេទ្យពិនិត្យសម្ពាធឈាម និងសម្ពាធបេះដូង។ លោកបានបន្ដថា អ្នកធ្វើដំណើររួមជាមួយនៅក្នុងឡាននោះ គឺមិនមានរបួសអ្វីនោះទេ តែចំពោះលោកពូ កុយ គឺមានរបួសដៃស្ដាំបន្ដិច និងត្រូវដេរទ្រូងអស់ 6 ថ្នេរ ដោយសារតែទ្រូងលោក ប៉ះជាមួយចង្កោតរថយន្ដ។

នាយក្រិនបានបញ្ជាក់បន្ដទៀតថា លោកពូ កុយ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយសារតែលោកមានជំងឺលើសឈាម ទើបបណ្ដាលឱ្យគ្រប់គ្រងស្ថានការណ៍នៅពេលនោះមិនបានល្អ គឺធ្វើឱ្យលោកភ័យស្លន់ស្លោតែម្ដង ទើបបណ្ដាលឱ្យរ៉េចង្កោតរថយន្ដទៅបុកនឹងដើមឈើ។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *