នាយ កុយ និង នាយក្រិន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលនាយកុយដែលជាអ្នកបើកបររថយន្តចាកចេញពីខេត្តរតនគិរី ឆ្ពោះមកភ្នំពេញ ស្រាប់តែបែកកង់បានរេចង្កូតជ្រុលទៅបុកដើមឈើបណ្តាលឱ្យរបួសកែងដៃស្តាំលក្ខណៈស្រាលនិង នាយក្រិនគ្មានរបួស ចំណែករថយន្តខូចខាតគួរសម ។
គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង5និង50នាទីព្រឹក នៅលើផ្លូវលេខ73 ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕