នៅពេលថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានបញ្ចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «ឈូសទឹកកក » មិនត្រឹមតែសាច់ភ្លេងប្លែកទាក់ត្រចៀកនោះ សូម្បីតែអត្ថន័យទៀតបទចម្រៀងទៀតសោត បានបង្កប់ន័យស្រៀវស្រាល ស្ដាប់ហើយមានអារម្មណ៍ក្ដៅខ្លួនមួយរំភេច។ បទនេះអាចនិយាយបានថា ចាក់ដោយដួងចិត្តមិត្តយុវវ័យទៀតហើយ។
គួរឱ្យកត់សម្គាល់ដែរថា យូរខែមកហើយដែល ទេព បូព្រឹក្ស គ្មានបទចម្រៀងចេញដូចជាតារាសិល្បៈផ្សេងៗ នៅក្នុងផលិតកម្មរស្មីហង្សមាស តែបទចម្រៀងបង្ហោះនៅលើបណ្ដាញសង្គមដោយខ្លួនឯង ដែលជាការផលិតបទពីសំណាក់គូស្នេហ៍។ កន្លងមកនេះផងដែរ ទេព បូព្រឹក្ស ធ្លាប់បានលើកថា នាងនៅតែច្រៀងឱ្យផលិតកម្មដូចមិន ទោះគ្មានបទចម្រៀងសម្រាប់នាងក្តី នាងនឹងធ្វើបទចម្រៀងច្រៀងដោយខ្លួនឯងដើម្បីទុកត្រៀមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ។
សូមជម្រាបថាទោះបីជា ទេព បូព្រឹក្ស មិនមានបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសក្តី នាងមិនបានដើរចេញពីទីដែលធ្វើឱ្យនាងល្បីនោះទេ សម្រាប់បទចម្រៀងថ្មីនេះ គឺគូស្នេហ៍របស់នាងបានធ្វើបទចម្រៀងជាច្រើនសម្រាប់នាងនិងបានបង្ហោះនៅលើយូធូប ។ ទេព បូព្រឹក្ស ប្រកាសថា នាងត្រៀមនឹងចេញបទចម្រៀងថ្មីៗក្នុងពេលឆាប់ៗបន្ដទៀត នាងរំពឹងថាបទចម្រៀងទាំងនោះនឹងផ្ទុះនៅលើបណ្ដាញសង្គមពេលចេញជាសាធារណៈ។
តោះមកស្ដាប់បទ « ឈូកទឹកកក » តើចាក់ដោតកម្រិតណាទៅ? ៖