នៅរាត្រីថ្ងៃទី 17 ខែមករា ឆ្នាំ 2019 នេះ តារាសម្ដែង ឆឹម សក្កដា ដែលជាគូស្នេហ៍របស់អ្នកនាង ពេជ្រ សោភា ត្រូវបានជនសង្ស័យធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿងបានសម្រេចធ្វើការ live វីដេអូផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក។
តាមរយៈវីដេអូ Live គេមើលឃើញថា មុនដំបូងឡើយ ឆឹម សក្តដា កំពុងតែសរសេរចំរៀងមួយបទ តែដោយសារតែមានអារម្មណ៍ធុញធប់តានតឹងពេក ទើបលោកចេញមកក្រៅហើយទិញពោតចំហុយ ក្រោយមកសម្រេចជិះ PassApp នៅវិមានឯករាជ្យ។ បន្ដមកទៀត ក្រុមការងារលោកបានទូរស័ព្ទមក ក៏ប៉ុន្ដែលើកមិនទូរស័ព្ទ ហើយក៏បានចុចទូរស័ព្ទត្រឡប់ទៅក្រុមការងារវិញ ស្រាប់តែភ្លាមៗចោរមានគ្នាចំនួនពីរនាក់ឆក់ទូរស័ព្ទលោក ម៉ាក់ OPPO ។ បន្ទាប់ពីបានកើតហេតុនោះភ្លាម លោកក៏បានរត់តាមប្រដេញចោរ តែជាចុងក្រោយធ្វអ្វីមិនកើត ដោយសារតែចោរបានជិះម៉ូតូរត់បាត់ទៅ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីឌីអូខាងក្រោម៖