កាលពីម្សិលមិញនេះ ប្រមិយមិត្តបានមើលឃើថា តារាចម្រៀងនៅទ្រនំរស្មីហង្សមាស លោក នី រតនា បានចូលរោការជាមួយភរិយាគឺកញ្ញា ហេង សុវណ្ណភក្ដិណា ជាកូនស្រីបង្កើតរបស់លោកហេង សុវណ្ណ គឺជាម្ចាស់ក្រុមហ៊ុន មង្គលសុវណ្ណ ត្រេឌីង និងជាអគ្គនាយកស្ថានីយវិទ្យុ មង្គលសុវណ្ណ ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយគ្របដណ្ដប់ទូទាំងបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានកម្មវិធីសែនកុម៉ានៅពេលព្រឹក ពិធីក្រុងពាលី និងសូត្រមន្តនៅពេលរសៀល រួមជាមួយពិធីជាវខាន់ស្លានៅពេលល្ងាចផងដែរ ដែលទាំងនេះគឺជាប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរយើង បានបន្សល់ទុកតាំងតែពីសម័យបុរាណមកម្លះ។
ដោយឡែក នាព្រឹកថ្ងៃទី 18 ខែមករានេះ គឺជាព្រឹកនៃពិធីហែរជំនូន ដែលមានការចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស ក្រុមគ្រួសារសាច់ញាតិទាំងសងខាង រួមជាមួយនឹងសិល្បករ សិល្បការិនីជាច្រើនរូប ដែលកាន់តែបង្កឱ្យកម្មវិធីទាំងមូលមានភាពភាពអធិកអធម និងកក្រើកអស់ពិភពសិល្បៈខ្មែរ។ គេជឿថា ពិធីមង្គលការនេះ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យមួយក្នុងឆាកជីវិតបំផុតរបស់គូស្នេហ៍តារាចម្រៀងជាមួយអ្នកកូនស្រីអ្នកជំនួញធំ ក្នុងថ្ងៃនេះជាថ្ងៃជាវេលាល្អ ថ្ងៃជ័យមង្គលរបស់តារាចម្រៀង នី រតនា ក្នុងនោះគេក៏ឃើញមានសារជូនពរ យ៉ាងច្រើនពីមិត្តភ័ក្តិ សាច់ញាតិ ជាពិសេសហ្វេនៗអ្នកគាំទ្ររបស់លោកតែម្តង ប្រកបដោយការពេញចិត្តចំពោះគូស្នេហ៍មួយគូនេះ ដោយមហាជនខ្លះបាន លើកឡើងថាពិតជាសមគ្នាណាស់៕