ភ្ញាក់ផ្អើលបំផុតដែលលោក ម៉ារ៉ា បុណ្ណា បានរៀបចំកម្មវិធីកាត់ចំណងដៃជាមួយភរិយា ដែលជាតារាប្រចាំទូរស្សន៍ប៉ុស្តិ៍លេខ៥ អ្នកស្រី ផុន តារានី យ៉ាងអធិកអធម ដែលមានមិត្តសិល្បៈ និងភ្ញៀវកិត្តយសជាច្រើនបានចូលរួម ធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើង។ កម្មវិធីរបស់លោកបានរៀបចំនៅក្នុងបរិវេណក្លឹបកម្សាន្ដ Sky Bar ដោយមានអ្នកចូលរួមជាង100នាក់។
តារាចម្រៀងប្រុសមួយរូបនេះ បានសាងចំណងស្នេហាមិនយូរប៉ុន្មាននោះទេ តែលោកប្រាប់ថា បានស្គាល់ភរិយាចាយូរឆ្នាំមកហើយ គ្រាន់តែមិនសូវមានភាពស្និទ្ធស្នាលគ្នាទេ។ ថ្ងៃមួយជួបគ្នាចៃដន្យនៅផ្សា លោករក៏ចាប់ផ្ដើមស្គាល់គ្នាកាន់តែច្បាស់ ហើយរាប់អានគ្នា និងយល់ចិត្តភរិយាតាំងពីពេលនោះមកតែម្ដង។ ក្រោយពីបញ្ចប់កម្មវីធីកាត់ចំណងដៃ លោកថា ប្រាក់សម្រាប់ចំណងដៃបានពីពិធីនេះ លោកនិងភរិយានឹងយកទៅជួយដល់កុមារកំព្រាដែលខ្វះខាតលើជីវភាព និងសម្ភារៈសិក្សា៕