ជាការពិតណាស់ មានមនុស្សភាគតិចដែលស្គាល់ល្ខោនអាប៉េនាពេលបច្ចុប្បន្ននេះ ព្រោះថា ទម្រង់សិល្បៈបុរាណមួយប្រភេទនេះ ស្ទើរបាត់បង់ទៅហើយ ពោលគឺនៅត្រឹមសល់តែឈ្មោះប៉ុណ្ណោះ។ សិល្បករបុរាណខ្លះ ចាត់ទុកថា ល្ខោនអាប៉េ គឺជាសែស្រឡាយនៃល្ខោនយីកេ ដែលឈុតឆាកសម្ដែងស្ដែងនូវភាពក្រមិចប្រមើមរបស់តួអង្គ ឬយើងអាចហៅថា តួត្លុក។ មកដល់ពេលបច្ចុចប្បន្ននេះក្ដី ក៏គេពុំសូវឃើញមានការសម្ដែងទម្រង់សិល្បៈមួយប្រភេទនេះដែរ។
តែដោយឡែក សភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានជីកគាស់កកាយឡើងវិញនូវការសម្តែងនូវល្ខោនអាប៉េ ជាល្ខោនបុរាណរបស់ខ្មែរ ដែលហាប់តែនឹងរលត់ទៅហើយ បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “ ទាំងអស់គ្នាដើម្បីសិល្បៈខ្មែរ ល្ខោនអាប៉េ ” នៅក្នុងរឿង អាសព្វជាតិ និងនាងពៅ ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអភិរក្ស សិល្បៈបុរាណខ្មែរ ដើម្បីឱ្យកូនខ្មែរបានស្គាល់ និងរួបរួមជួយគ្នាដើម្បីការរស់រានឡើងវិញនៃល្ខោនអាប៉េ។
តោះមកចូលរួមកម្មវិធីល្ខោនអាប៉េនេះទាំងអស់គ្នា ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្សសិល្បៈបុណខ្មែរ និងដើម្បីឲ្យល្ខោនមួយនេះរស់ឡើងវិញ។ អញ្ជើញចូលរួមទាំងអស់គ្នាដើម្បីសិល្បៈបុរាណខ្មែរ ល្ខោនអាប៉េ រឿង «អាសព្វជាតិ និងនាងពៅ »។ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី16 ខែកុម្ភៈ ឆ្នាំ2019 នៅសាលស្រីឌីម ជាន់ទី4 សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា… ជួបគ្នាឆាប់ៗថ្ងៃទី16 កុម្ភះនេះ៕