ក្បាលរថភ្លើងធុនស្រាលស៊េរីទំនើបចំនួន ៣គ្រឿង របស់ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ដែលបានតម្លើង និងនាំយកពីប្រទេសម៉ិកស៊ីកូ កាលពីពេលកន្លងទៅ បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាទំនិញធនស្រាលនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងការបង្ហាញវត្តមានដ៏ថ្មីសន្លាងនាពេលនេះ មានមនុស្សជាច្រើនបានសម្ដែងនូវការចង់ដឹងថា តើក្បាលរថភ្លើងល្បឿនលឿន និងទំនើបទាំងនេះ មានលក្ខណៈពិសេសយ៉ាងណាខ្លះ ? តោះ… បើចង់ដឹង សូមស្វែងយល់ទាំងអស់គ្នាដូចខាងក្រោមនេះ ៖
ជាមួយនឹងតួដ៏ស្រស់ស្អាត មាំ ធំទូលាយ ក្បាលរថភ្លើងល្បឿនលឿន Tramway មានបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍ទំនើបៗ ដែលក្នុងនោះត្រូវបានបន្ថែមនូវមានលក្ខណៈពិសេសជាច្រើនទៀត រួមជាមួយនឹងការបែងចែកដូចជា៖
- អាចផ្ទុកមនុស្សបាន ៥៦នាក់
- មានម៉ាស៊ីនត្រជាក់
- កៅអីអង្គុយធំទូលាយ
- មានបំពាក់ប្រព័ន្ធ Wi-Fi
- ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
- បង្កើនល្បឿនបានលឿន ដល់ ៨០-៩០គម/ម៉ោង
- មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
- មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
- ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
- មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
- បង្គន់អនាម័យ
យ៉ាងណាក៏ដោយ ពេលនេះ ក្បាលរថភ្លើង ល្បឿលឿន Tramway កំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យបច្ចេកទេស ដើម្បីត្រៀមដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ៕