នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី 12 ខែមករា នេះ មានការសរសើរមិនដាច់ពីមាត់ ក្រោយពេលបានឃើញស្រីស្អាតម្នាក់ជួយបង្កើតកូនឱ្យស្ត្រីអនាថាម្នាក់ នៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង និងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ឃើញហេតុការនេះភ្លាមៗ ម្នាក់ៗបាននាំគ្នា ជួយសង្គ្រោះបឋម រហូតជួយបង្កើតបានសម្រេច។ ក្រោយពីផ្ទុះរឿងដ៏ប្រពៃនេះ ពេលនេះបានដឹងច្បាស់ហើយថា កញ្ញាស្រស់ស្អាតម្នាក់នោះគឺជាតារាសម្ដែង លីលី ជាតួសំខាន់នៅក្នុងរឿង «កាំបិតមុខ2» របស់ផលិតកម្មមហាហង្ស ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។
ហើយថ្មីៗតារាស្រីខាងលើនេះ ក៏បានចេញវីដេអូប្រកាសស្វែងរក ស្ត្រីអនាថាខាងលើ ដោយរៀបរាប់ថា »នាងខ្ញុំ លីលី សូមប្រកាសស្វែងរកដំណឹងបងស្រីដែលនាងខ្ញុំបានជួយសម្រាលកូនយប់មិញនៅតាមចញ្ចើមផ្លូវផង ដោយសារតែអាណិតនិងឃើញបងស្រីខ្វះខាតផងនោះ។ នាងខ្ញុំ លីលី និងម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន និងតួសំដែងក្នុង រឿង “កាំបិតមុខ2” បានមានបំណងធ្វើមូលនិធិសប្បុរសធម៌ ដើម្បីយកទៅជួយបងស្រីនិងកូនស្រី។ បើពុកម៉ែបងប្អូនណាមាន បំណងចង់ជួយចូលមូនិធិទៅកាន់បងស្រី អាចទំនាកទំនងមកកាន់ហ្វេសប៊ុកនាងខ្ញុំផ្ទាល់Lyly Yaka Il ឬក៏អាចទំនាក់ទំនង តាមរយៈផលិតកម្ម មហាហង្ស ក៏បាន។ នេះគឺលេខទូរស័ព្ទ នាងខ្ញុំផ្ទាល់ 086223355 060223355 ហើយសូមឱ្យបងប្អូនជួយធ្វើការ share បន្តផង»៕