ទស្សនាវដ្តី ឡារ៉ែន នៅក្នុងខែនេះសូមណែនាំពីម៉ាសបិទមុខ ដែលផ្សំពីម្សៅសណ្តែកបាយ និងប្រទាលកន្ទុយក្រពើ ស័ក្តិសមជាមួយស្បែកមុខគ្រប់ភេទ។ ម៉ាសផ្សំពីគ្រឿងផ្សំធម្មជាតិនេះ នឹងចូលទៅបំប៉នថែរក្សាផ្ទៃមុខ សម្អាតស្នាមអុចខ្មៅនៅលើផ្ទៃមុខ និងស្នាមជាំស្រគាំពីពន្លឺព្រះអាទិត្យផងដែរ។
សណ្កែកបាយ ពោរពេញទៅដោយ ជាតិរ៉ែដែលសំខាន់ និងជាតិវីតាមីនជាច្រើនដូចជា វីតាមីន C, B1, A, B2, B5, B3, B6, ជាតិដែក, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ជាតិសូដ្យូម, ទង់ដែង, សង្ក័សី, Selenium, ផូស្វ័រ, ប៉ូតាស្យូម និងសារធាតុជាច្រើនមុខផ្សេងទៀត។ ចំពោះស្បែក សណ្កែកបាយត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយជាតិវីតាមីន និងជាតិរ៉ែហើយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលល្អក្នុងការព្យាបាលស្បែក។ ជាពិសេស ជាតិវីតាមីន C ដែលមាននៅក្នុងសណ្តែក គឺត្រូវបានគេដឹងយ៉ាងច្បាស់ថា ជួយការពារការខូចខាតចំពោះស្បែកដោយសារតែរ៉ាឌីកាល់សេរី។ វាក៏អាចជួយក្នុងការជួសជុល និងធ្វើឱ្យស្បែកក្មេងជាងវ័យផងដែរ។ការបិតម៉ាសសណ្កែកបាយ ជាមួយប្រទាលកន្ទុយក្រពើឱ្យបានទៀងទាត់ នឹងជួយធ្វើឱ្យស្បែកទន់ និងភ្លឺរលោង។
វិធីធ្វើ និងវិធីប្រើ
ដំបូងត្រូវយកម្សៅសណ្តែកបាយ1ស្លាបព្រា លាយជាមួយប្រទាលកន្ទុយក្រពើ1ស្លាបព្រា ច្របល់ឱ្យចូលគ្នាសព្វ ហើយយកមកលាបលើផ្ទៃមុខ រក្សាទុក10នាទី រួចលាងជម្រះចេញជាការស្រេច។ អ្នកគួរធ្វើបែបនេះ 2ទៅ3ដងក្នុងមួយសប្តាហ៍៕